បរទេស៖ ប្រិយមិត្តប្រាកដជាបានស្គាល់ហើយកំពូលតារាសម្ដែងលំដាប់ខ្ពស់អ្នកស្រី Chompoo Araya ដែលជាជាភរិយាបណ្ដូលចិត្តរបស់មហាសេដ្ឋីប្រទេសថៃ ដែលពួកគេបានរៀបការរួមរស់ជាមួយគ្នាអស់រយៈពេល៤ឆ្នាំមកហើយ ដែលបានបង្សល់ទុកនូវចំណងដៃកូនប្រុសភ្លោះដ៏ស្រស់ស្អាត ឆ្លាតពីរនាក់ដែលមានឈ្មោះថា Shaifa និង Bhayu។

ដោយឡែកកាលពីថ្មីៗនេះអ្នកស្រីបានបង្ហោះរូបភាពជាមួយកូនប្រុសទាំងពីរនាក់នៅក្នុងបណ្ដាញសង្គម Instagram ប៉ុន្មានសន្លឹក ក្នងខណៈពេលកំពុងតែត្រៀមខ្លួនធ្វើដំណើរជិៈរថភ្លើង BTS ដែលមើលទៅកូនប្រុសដែលកំពុងតែលូតលាស់ពីមួយថ្ងៃទៅមួយថ្ងៃ លេងខ្លួនមិនធម្មតាឡើយម្នាក់ៗតែងខ្លួនដូចតារាបង្ហាញម៉ូត ព្រមទាំងម្ដាយទៀតដែលតារាស្រីក្រមុំល្មមៗសុំចាញ់។

ក្រោយពេលដែលអ្នកស្រីបានបង្ហោះរូបភាពប៉ុន្មានសន្លឹកជាមួយកូនប្រុសភ្លោះហើយ សង្កេតឃើញថាមានអ្នកគាំទ្រជាច្រើនចូលទៅ Comment និង Double Tap ហើយសរសើរពីភាពស្រស់សង្ហារកូនប្រុសអ្នកស្រីមិនដាច់ពីមាត់ឡើយ ៕

សហការី KBN​                                                                                                                    ប្រភព៖​ kapook