បើបងប្អូនស្គាល់វាត្រឹមតែខ្ជាយសម្រាប់ជាគ្រឿងធ្វើម្ហូបនោះវាបានត្រឹមតែគ្រឿងផ្សំសម្រាប់ធ្វើម្ហូបតែប៉ុណ្ណោះ មានបងប្អូនតិចតួចណាស់ដែលបានដឹងពីគុណប្រយោជន៏ដ៏មហាសាលរបស់វាក្នុងការព្យាបាលជំងឺមួយចំនួនបានយ៉ាងមានប្រសិទ្ធភាព ដូចច្នេះក្នុងថៃ្ងនេះក្រុមការងាររបស់ពួកយើងនឹងធ្វើការណែនាំពីរបៀបប្រើប្រាស់ខ្ជាយដើម្បីប្រែក្លាយជាឱសថធម្មជាតិក្នុងការព្យាបាលជំងឺ ដោយមិនចាំបាច់ចំណាយថវិការច្រើន។

+ព្យាបាលជំងឺ: ឈឺក្រពះ ឈឺពោះ បញ្ចុះទឹកនោម ពិស ធ្លាក់ស ប្រះមាត់…

+ប្រភេទរុក្ខជាតិ: ខ្ជាយ

+ផ្នែកប្រើប្រាស់: មើម

+លក្ខណៈរុក្ខជាតិ: រុក្ខជាតិប្រទាលមានមើម មានកំពស់ពី ៥០-៨០ស.ម​ ស្លឹកធំរៀវវែង ប្រមាណ ៣០ស.ម ពណ៌បៃតងចាស់ ផ្កាវាពណ៌ផ្កាឈូក មានពីរទន្ទឹមគ្នា ត្របកផ្កាធំប្រមាណ ២ស.ម។ នៅគែមស្រទាប់ពណ៌ក្រហម។

+កន្លែងដាំដុះ: ដាំតាមផ្ទះជាគ្រឿងស្ល។

+ការព្យាបាល និងរបៀបប្រើ៖

-មើម: ឈឺពោះ ប្រេះមាត់ ស្ងួតមាត់ បញ្ចុះទឹកនោម ឈឺក្រពះ រាកមួល អាសន្នរោគ ពិស ធ្លាក់ស សំរួលអារម្មណ៍។

-មើមស្រស់: លាងទឹកអោយស្អាតប្រើ ៥០ក្រាម ក្នុងមួយថ្ងៃ ដាំទឹកហូប។

-ប្រើខាងក្រៅ: បុកខ្ជាយស្រស់លាយអំបិលបន្តិច លាប ឬបិតបំពោក (បិតអោយពេញ)។

មុននឹងបងប្អូនសាកល្បងអនុវត្តន៏វិធីនេះ សូមបងប្អូនទទួលការព្យាបាលពីគ្រូពេទ្យឲ្យអស់លទ្ធភាពជាមុនសិន ចៀសវាងមានការធ្វេសប្រហែសនៅថ្ងៃក្រោយ ៕