ភ្នំពេញ៖ កាលពីពេលថ្មីៗនេះមានការផ្ទុះរិះគន់យ៉ាងខ្លាំងពីសំណាក់ប្រធានសមាគមវៀតណាមប្រចាំខេត្តកំពង់ឆ្នាំង បានយកមេដឹកនាំវៀតណាមលោកហូ ជីមិញ មកដាក់ទន្ទឹមនឹងរូបព្រះឆាយាល័ក្ខនៃអង្គព្រះមហាក្សត្រកម្ពុជា។

ទាក់ទងនឹងករណីនេះយោងទៅតាមគណនីហ្វេសប៊ុកឯកឧត្តម សុខសុវណ្ណ វឌ្ឍនាសាប៊ុង ហៅ វិល្លាម សមាជិកឧត្តមក្រុមប្រឹក្សា បានលើកអំនះអំនាង នឹងបានផ្ដល់យោបល់ថា “ចំពោះការ ដែលយករូប ហ៊ូជីមិញ មកដាក់ផ្ទឹមព្រះឆាយាល័ក្ខព្រះមហាក្សត្រកម្ពុជានេះគឺនៅក្នុងសមាគមវៀតណាមប្រចាំខេត្តកំពង់ឆ្នាំងដែលមានប្រធានសមាគមឈ្មោះ ប៊ួយ យាំងប៊ែ ។​ រាល់សមាគមទាំងអស់នៅកម្ពុជាគឺនៅក្រោមការគ្រប់គ្រងរបស់ក្រសួងមហាផ្ទៃ ដូចនេះ រាល់វិធានការងារគឺត្រូវតែស្របច្បាប់ជាធរមាននៃព្រះរាជាណាចក្រកម្ពុជា ឯការយករូបមេដឹកនាំវៀតណាមមកផ្ទឹមនឹងព្រះឆាយាល័ក្ខនៃអង្គព្រះមហាក្សត្រ គឺ អាចជាការបំពានលេី សារាចរ លេខ ០១សរ ចុះថ្ងៃទី០៦ ខែ មីនា ឆ្នាំ ២០១៨​ ការដាក់រូបប្រមុខរដ្ឋ ទង់ជាតិ ក្នុងស្ថានទូតគឺមិនខុសទេ ព្រោះស្ថានទូតស្មេីនឹងអធិបតេយ្យរបស់ប្រទេសគេ ឯការដាក់រូបមេដឹកនាំប្រមុខរដ្ឋក្នុងការទទួលពិធីការទូតបដិសណ្ឋារកិច្ចក៏មិនខុសដែរ តែការយករូបមេដឹកនាំមួយមកដាក់លេីបាវចនាក្នុងសមាគមមួយដែលដំណេីរការក្រោមអធិបតេយ្យភាពនៃច្បាប់របស់កម្ពុជាមិនមែនជារឿងធម្មតាឡេីយ គឺជាកំហុសឆ្គង ។ខ្ញុំគាំទ្រមតិរិះគន់របស់សាធារណៈជនលេីបញ្ហានេះ ! បេីគ្រាន់តែប៉ុណ្ណឹងអោយគេខ្សែលេីបានដែរ គឺចប់ហេីយ ៕

https://1.bp.blogspot.com/-11pG_S_MsOg/XfiGk30k8mI/AAAAAAAAI98/GECHcxd7DkAeA8weCWZEx17-NSX2g-gIQCLcBGAsYHQ/s1600/%25E1%259E%2590%25E1%259E%25B6%25E1%259E%259F%25E1%259E%2590%25E1%259E%258A.JPG