រាជធានីភ្នំពេញ៖ កម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលខណ្ឌកំបូល បានសហការជាមួយកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នង ការដ្ឋាននគរបាលរាជធានីភ្នំពេញ បើកប្រតិបត្តិការរយ:ពេលជាង២ខែមកនេះ ចុះស្រាវជ្រាវ រហូតចាប់ឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធករណីប្លន់ម៉ូតូ បានជាបន្ដបន្ទាប់សរុបចំនួន ០៥នាក់ កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៩ ។ជនសង្ស័យទាំង៥នាក់នោះរួមមាន ៖
១/ឈ្មោះ នឿក រើន ភេទប្រុស អាយុ ១៩ឆ្នាំ មុខរបរ កម្មករឃ្លាំង ស្នាក់នៅ ភូមិគល់ សង្កាត់កន្ទោក ខណ្ឌកំបូល មានសារធាតុញៀន ឃាត់ខ្លួនថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៩។
២/ឈ្មោះ យ៉ុន ផានិត ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរ កម្មកររោងចក្រ ស្នាក់នៅ ភូមិព្រៃពពេល ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល មានសារធាតុញៀន ឃាត់ខ្លួនថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៩។
៣/ឈ្មោះ អ៊ឹម សាវឡុង ហៅឡុង ភេទប្រុស អាយុ ២២ឆ្នាំ មុខរបរ មិនពិតប្រាកដស្នាក់នៅ ភូមិបូរីកម្មករ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល ឃាត់ខ្លួនថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ មានសារធាតុញៀន។
៤/ឈ្មោះ ផល ភស្ត័ ភេទប្រុស អាយុ ២១ឆ្នាំ មុខរបរ កម្មកររោងចក្រស្នាក់នៅ ភូមិទួលសាម៉រ សង្កាត់កំបូល ខណ្ឌកំបូល មានសារធាតុញៀន ឃាត់ខ្លួនថ្ងៃទី១២ខែធ្នូ ឆ្នាំ២០១៩ ។
៥/ឈ្មោះ ឈឿន ឆៃរ៉ូត ភេទប្រុស អាយុ ២០ឆ្នាំ មុខរបរ កម្មកររោងចក្រស្នាក់នៅ ភូមិកប់អំបិល សង្កាត់កំបូល ខណ្ឌកំបូល គ្មានសារធាតុញៀន ឃាត់ខ្លួន ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ ។
ជនសង្ស័យទាំង៥នាក់ ត្រូវជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌកំបូល កសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕