ខេត្តបន្ទាយមានជ័យ ៖ ត្រាក់ទ័រ១គ្រឿងម្ចាស់រងារខ្លាំង ក៏នាំគ្នាដុតគល់ឈើអាំងភ្លើង ដោយធុងហ្គាសនិងប្រេងម៉ាស៊ីនក្បែរនោះ លុះព្រឹកឡើងត្រូវអគ្គីភ័យឆាបឆេះអស់ បង្កឲ្យភ្ញាក់ផ្អើលកាលពីព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ នៅខាងលិចភូមិអំពិលព្រង់ ឃុំសារង្គ ស្រុកស្វាយចេក ។
ម្ចាស់ត្រាក់ទ័រ ឈ្មោះក្តៀប សៅ ភេទប្រុសអាយុ៣៤ឆ្នាំ ជាប្តី និងប្រពន្ធឈ្មោះនិត សៅដា អាយុ៣៣ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ។


មុនពេលកើតហេតុ យប់ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩ ឈ្មោះក្តៀប សៅ ជាម្ចាស់ត្រាក់ទ័រ និងកូនឈ្នួល រងារខ្លាំង ក៏នាំគ្នាដុតគល់ឈើអាំងភ្លើង លុះព្រឹកឡើងថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ កូនឈ្នួលបានក្រោកបើកម៉ាស៊ីនច្រូតស្រូវទៅច្រូតស្រូវឯវាលស្រែ ដែលនៅឆ្ងាយពីកន្លែងដេកប្រមាណ៤០០ម៉ែត្រ ។ ចំណែកម្ចាស់ត្រាក់ទ័របានចងអង្រឹងដេកបន្ត ។ លុះដល់ម៉ោង១២និង២៩នាទីថ្ងៃត្រង់ នាថ្ងៃដដែលកូនឈ្នួលបើកម៉ាស៊ីនច្រូតស្រូវត្រឡប់មកចាក់ប្រេង ក្បែរគល់ឈើអាំងភ្លើងនោះ ពេលម្ចាស់ត្រាក់ទ័រ កំពុងចាក់ប្រេងនោះ ស្រាប់តែឮស្នូរផ្ទុះធុងហ្គាស និងមានភ្លើងឆាបឆេះក្បាលត្រាក់ទ័រម៉ាកគូបូតាថ្មីចែស១គ្រឿងនិងរ៉ឺម៉កត្រាក់ទ័រសម្រាប់ដឹកម៉ាស៊ីនច្រូត១គ្រឿង យ៉ាងសន្ធោរសន្ធៅ ។ ពេលនោះម្ចាស់និងកូនឈ្នួល ព្រមប្រជាពលរដ្ឋនៅ ក្បែរនោះបាននាំគ្នាយកទុយោទឹកបង្ហូរពីស៊ីតែនទឹកដាក់តាមគោយន្តសម្រាប់ប្រើប្រាស់ មកបាញ់ពន្លត់រហូតរលត់អស់៕