ខេត្តស្ទឹងត្រែង ៖ បុរសចំណាស់ម្នាក់ បានយកពូថៅកាប់ចំក្បាលប្រពន្ធ២ពូថៅ បណ្តាលឲ្យរបួសធ្ងន់ត្រូវបានក្រុមគ្រួសារដឹកបញ្ជូនស្រ្តីរងគ្រោះទៅសង្គ្រោះនៅមន្ទីរពេទ្យ។ ហេតុការណ៍នេះបានកើតឡើងនៅភូមិក្របីជ្រុំ ឃុំក្បាលរមាស ស្រុកសេសាន ខេត្តស្ទឹងត្រែង កើតហេតុនៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង២០និង១៥នាទី ។


សមត្ថកិច្ច បានឲ្យដឹងថា ជនដៃដល់ឈ្មោះ នូ កន អាយុ៦៣ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិកើតហេតុខាងលើ បានប្រើហិង្សាដោយយកពូថៅកាប់ទៅលើប្រពន្ធឈ្មោះ ណែ កែវ ចំនួនពីរពូថៅចំកន្លែងក្បាលបណ្ដាលអោយរងរបួស ត្រូវក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។
ជនដៃដល់ត្រូវបានកម្លាំងអធិការនគរបាលស្រុកសេសាន កសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញចាត់ការតាមនីតិវិធីតាមច្បាប់ ៕