រាជធានីភ្នំពេញ៖ បច្ចុប្បន្ននេះនៅក្នុងសង្គមយើងសំបូរណាស់ជនខិលខូចដែលតែងតែដើរបោកបន្លំលុយ ក៏ដូចជាទ្រព្យសម្បត្តិអ្នកដទៃ ក្រោមរូបភាពទម្រង់ខុសៗគ្ន។ ក៏ដូចជាអាជីវករ ដែលជាភ្នាក់ងារវីង​បើ​ទោះបីជា​ ​បុគ្គលិក​ផ្នែក​លក់​ ​បាន​ជូនដំណឹង​​អំពី​ការ​ឆ​បោ​ក​ផ្សេង​ៗ​នា​ពេល​កន្លងមក​ក៏ដោយ​ ​ក៏​ឃើញថា​ ​នៅតែ​មាន​ភ្នាក់ងារ​បាន​ចាញ់បោក​គេ​​អស់​លុយរាប់​ម៉ឺន​ដុល្លារ​។​ ​ ​ ​ដូច្នេះ​វីង​​ នឹងធ្វើការណែនាំជាពិសេសដល់បងប្អូនដែលជាភ្នាក់ងាររបស់វីង​នូវ​ចំណុច​មួយចំនួន ដូចខាងក្រោម​៖​ ​

​១​-​ ​វីង​ ​មិន​មានកម្ម​វិធី​ដំឡើង​កម្រៃ​ជើង​សារ​ភ្នាក់ងារ​ឡើយ​ ​ទោះបីជា​ចំនួន​ទឹកប្រាក់​ច្រើនយ៉ាងណាក៏ដោយ​។​ ​រាល់​ការ​កែប្រែ​ ​សុទ្ធតែ​មាន​លិខិតផ្លូវការ​ពី​ធ​នា​គារ​វីង​។​ ​

​២​-​ ​វីង​ ​មិន​មានកម្ម​វិធី​ចាប់​រង្វាន់​សម្រាប់​ភ្នាក់ងារ​ណា​ម្នាក់​ឡើយ​ ​មិនថា​ភ្នាក់ងារ​តូច​ ​ឬ​ធំ​មិន​មាន​រង្វាន់​សាច់ប្រាក់​ ​ឬ​ ​វត្ថុ​ផ្សេង​ឡើយ​។​ ​ ​

៣​-​ ​វីង​ ​មិន​មានការ​ផ្លាស់​ប្តូរ​ម៉ាស៊ីន​ថ្មី​ ​ដែល​ធ្វើឡើង​តាមរយៈ​ការ​តេ​ទូរស័ព្ទ​ ​ហើយ​ឱ្យ​ភ្នាក់ងារ​កក់​ ​ឬ​ ​បាញ់​លុយ​ឱ្យ​មុន​ឡើយ​។​ ​គោលការណ៍​ក្រុមហ៊ុន​ ​គឺ​ភ្នាក់ងារ​ទទួល​បាន​ម៉ាស៊ីន​ជាមុន​ ​រួច​ភ្នាក់ងារ​ផ្តិត​មេដៃ​លើ​ឯកសារ​ ​ទើប​វីង​ ​កាត់​លុយ​ចេញពី​គណនី​ភ្នាក់ងារ​ដោយ​ស្វ័យប្រវត្តិ​។​ ​ ​ ​

៤​-​ ​វីង​ ​មិន​មានកម្ម​វិធី​ឱ្យ​ភ្នាក់ងារ​ដាក់​ ​លុយ​ចូល​គណនី​ភ្នាក់ងារ​ ​ដើម្បី​បង្កើន​កម្រៃ​ជើង​សារ​ឡើយ​។​ ​ ​

​៥​-​ ​លេខទូរស័ព្ទ​ជា​ផ្លូវការ​របស់​វីង​ ​គឺ023​ ​999​ ​989​ ​ហើយ​លេខ​នេះ​ ​នឹង​មិន​ឱ្យ​ភ្នាក់ងារ​ធ្វើ​ប្រតិបត្តិ​ការ​វេរ​លុយ​នោះ​ទេ​។​

៦​-​ ​វីង​ ​មិន​ចាំបាច់​សួរ​ភ្នាក់ងារ​ថា​ ​ទឹកប្រាក់​ចុងក្រោយ​សល់​ប៉ុន្មាន​ទេ​ ​ព្រោះ​វីង​អាច​ឆែក​ដឹង​បាន​។​

៧​-​ ​មិន​ត្រូវ​ធ្វើការ​វេរ​លុយ​ទៅ​លេខទូរស័ព្ទ​ខ្លួនឯង​ ​ឬ​ ​សមាជិក​គ្រួសារ​ ​តាម​ការណែនាំ​របស់​អ្នកណា​ម្នាក់​ឡើយ​ ​ដែល​អះអាង​ថា​ ​ខ្លួន​ជា​បុគ្គ​លិ​ក​វីង​។

៨​-​ ​ត្រូវ​រក្សា​រលេ​ខ​សម្ងាត់​ ​(​៤ខ្ទង់​)​ ​ធ្វើ​ប្រតិបត្តិ​ការ​ ​និង​មិន​ចែករំលែក​ឱ្យ​អ្នកណា​ដឹង​ឡើយ​ ​ហើយ​ក្រុមហ៊ុន​ ​ក៏​មិនដឹង​លេខសម្ងាត់​របស់​ភ្នាក់ងារ​ដែរ​។

៩​-​ ​មិន​ត្រូវ​វេរ​លុយ​ឱ្យ​អ្នកណា​ម្នាក់​ ​ដែល​ជា​ម៉ូយ​តាម​សារ​សំឡេង​ ​Messenger​,​ ​WhatApp​,​ ​Line​ ​ព្រោះ​គណនី​របស់​គាត់​ ​ត្រូវ​បាន​ជន​ឆបោក​ ​លួចចូល​ប្រើប្រាស់​ ​ដើម្បី​បោកប្រាស់​ភ្នាក់ងារ​។​

១០​-​ ​មិន​ត្រូវ​ដក​លុយ​ឱ្យ​អ្នកណា​ម្នាក់​ ​ដោយ​មិនបាន​ឆែក​លេខទូរស័ព្ទ​ដោយ​ផ្ទាល់​មុខ​ ​ហើយ​ឱ្យ​វេរ​បន្ត​ទៅ​លេខ​ផ្សេង​មួយទៀត​ ​បើ​ទោះបី​អតិថិជន​អះអាង​ថា​ ​ជា​ម៉ូយ​ក៏ដោយ​ ​ឬ​ ​និយាយ​ថា​មាន​ភ្នាក់ងារ​ផ្សេង​អាច​ធ្វើ​បាន​។​ ​គេ​ធ្វើ​ដូច្នេះ​ ​ដើម្បី​ឱ្យ​ភ្នាក់ងារ​ឃើញ​ចំណេញ​ច្រើន​។​

១១​-​ ​រាល់ពេល​ធ្វើ​ប្រតិបត្តិ​ការ​ ​ត្រូវ​ត្រួតពិនិត្យ​ឱ្យ​បាន​ត្រឹមត្រូវ​ ​ដូចជា​ប្រាក់​ដុល្លារ​ ​ប្រាក់​រៀល​ ​និង​ប្រុងប្រយ័ត្ន​ចំពោះ​មនុស្ស​ប្លែក​មុខ។

១២​-​ ​ជន​ឆបោក​ដឹង​ឈ្មោះ​ ​ឬ​ ​លេខទូរស័ព្ទ​ភ្នាក់ងារ​ ​ព្រោះ​វា​ ​មាននៅ​លើ​ស្លាក​ឈ្មោះ​ ​និង​វិក្កយបត្រ​វេរ​លុយ​ភ្នាក់ងារ​។

១៣​-​ ​ជន​ឆបោក​ ​ច្រើនតែ​ទៅ​ធ្វើ​ប្រតិបត្តិ​ការ​ជាមួយ​ភ្នាក់ងារ​ ​ដើម្បី​ឱ្យ​ស្គាល់​ជា​ម៉ូយ​ងាយស្រួល​ឆបោក​ពេលក្រោយ​។​

១៤​-​ ​ជន​ឆបោក​ ​តែងតែ​ស្លៀកពាក់​ ​បិទបាំង​មុខ​ខុសពី​អតិថិជន​ធម្មតា​​ ​ដូច្នេះ​ភ្នាក់ងារ​ ​ត្រូវតែ​ឱ្យ​អតិថិជន​ដោះ​មួក​ ​ដោះ​ម៉ាស់​ ​និង​មួក​សុវត្ថិភាព​ជាដើម​។​

១៥​-​ ​ជន​ឆបោក​ ​តែងតែ​ទៅ​បោកប្រាស់​ភ្នាក់ងារ​ ​ដែល​ទីតាំង​មិន​មាន​កាំ​មេ​រ៉ា​សុវត្ថិភាព​។

១៦​-​ ​ភ្នាក់ងារ​ ​ត្រូវតែ​ស្គាល់​បុគ្គលិក​ប្រចាំ​តំបន់​ ​និង​លេខទូរស័ព្ទ​របស់​គាត់​។​ ​បុគ្គលិក​ប្រចាំ​តំបន់​ ​ក៏​មិន​ឱ្យ​ភ្នាក់ងារ​ណា​ម្នាក់​ ​ធ្វើ​ប្រតិបត្តិ​ការ​ណាមួយ​ដែល​ពាក់ព័ន្ធ​លុយកាក់​ឡើយ​។​

១៧​-​ ​រាល់​ចម្ងល់​ផ្សេង​ៗ​ ​សូម​ទាក់ទង​សួរ​បុគ្គលិក​ផ្នែក​លក់​ ​ឬ​ ​ផ្នែក​បម្រើសេវា​កម្ម​អតិថិជន​ ​023​ ​999​ ​989។

១៨​-​ ​សូម​រាយការណ៍​ករណី​ឆបោក​ដល់​បុគ្គលិក​ប្រចាំ​តំបន់​ ​និង​ភ្នាក់ងារ​ផ្សេងទៀត​ ​ដើម្បី​ដឹងពី​វិធី​បោកប្រាស់​ ​និង​ការ​ការពារ​ ៕

សូមអាជីវករភ្នាក់ងារវីងទាំងឡាយអញ្ជើញទស្សនាវីដេអូ ជាឧទាហរណ៏នូវល្បិចបោកប្រាស់ ដូចខាងក្រោម៖

តោះភ្នាក់ងារវីងទាំងឡាយ ត្រូវចងចាំចំណុចទាំងនេះ ដើម្បីជៀសវាងការឆបោក

តោះភ្នាក់ងារវីងទាំងឡាយ ត្រូវចងចាំចំណុចទាំងនេះ ដើម្បីជៀសវាងការឆបោក

Posted by MYTV PLUS on Wednesday, 11 December 2019