ភ្នំពេញ៖ កាលពីម្សិលមិញថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩ នេះ លោកឧត្តមសេនីយ៍ទោ ឃឹង សារ៉ាត់ នាយករងមន្ទីរប្រឆាំងគ្រឿងញៀន បានបញ្ជាក់ឲ្យដឹងនៅថ្ងៃទី១១ ខែធ្នូនេះថា ជនសង្ស័យមានឈ្មោះ ភិន សុខា អាយុ១៩ឆ្នាំ ត្រូវបានឃាត់ខ្លួន នៅស្ថានីយប្រេងឥន្ធនៈមួយកន្លែង ស្ថិតនៅសង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ គឺជាជនសង្ស័យក្នុងករណីជួញដូរគ្រឿងញៀនម្នាក់ ក្នុងចំណោមបក្ខពួក២នាក់ ទៀតត្រូវបាននគរបាលជំនាញមន្ទីរប្រឆាំងគ្រឿងញៀន បង្ក្រាប និងឃាត់ខ្លួនបាន ជាមួយថ្នាំញៀន៧កញ្ចប់ ស្មើនឹងជិត៥០ក្រាម។

តាមការបញ្ជាក់របស់លោក ឧត្តមសេនីយ៍ទោ ឃឹម សារ៉ាត់ ក្នុងប្រតិបត្តិការបង្ក្រាបនោះដែរ ជនសង្ស័យគឺមានគ្នាចំនួន០២នាក់ ត្រូវបានសមត្ថកិច្ចដេញប្រផាត់ប្រភីង ភ្លាមៗនោះគឺហើយជនសង្ស័យម្នាក់ត្រូវបានរត់គេចខ្លួនដោយទ្បែកសមត្ថកិច្ចឃាត់ខ្លូនបានតែម្នាក់តែប៉ុណ្ណោះ។

គួរបញ្ជាក់ផងដែរថាបច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងជំនាញបញ្ជូន ទៅមន្ទីរប្រឆាំងគ្រឿងញៀន ដើម្បីកសាងសំណុំរឿង បន្តទៅតុលាការតាមនីតិវិធីច្បាប់៕