កំពង់ឆ្នាំង ៖ កម្មការិនីបម្រើការងារនៅកសិដ្ឋានចិញ្ចឹមជ្រូកម្នាក់រស់នៅខេត្តកំពង់ឆ្នាំង មានសំណាងបានឈ្នះរង្វាន់ធំពីតែបៃតង អ៊ីឈីតាន់ នូវទឹកប្រាក់សុទ្ធចំនួន ១០០លានរៀល បន្ទាប់ពីទិញទទួលទានចំនួន១ដបកាលពីចុងសប្ដាហ៍កន្លងទៅនេះ។

ស្ត្រីដែលមានសំណាងបានឈ្នះរង្វាន់ចំនួន ១០០លានរៀល ពីតែបៃតង អ៊ីឈីតាន់ ខាងលើនេះមានឈ្មោះ ងួន ស្រីពៅ អាយុ២៦ឆ្នាំ ជាកម្មការិនីបម្រើការងារនៅក្នុងកសិដ្ឋានចិញ្ចឹមជ្រូក ស្នាក់នៅក្នុងរោងចិញ្ចឹមជ្រូកតែម្ដង ស្ថិតក្នុងភូមិដំណាក់កី ឃុំជើងគ្រៀវ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

ថ្លែងប្រាប់ក្រុមការងារដែលបានចុះប្រគល់រង្វាន់ធំដល់ទីតាំងកំពុងស្នាក់នៅស្ថិតនៅភូមិសាស្ត្រខាងលើនេះ អ្នកនាង ងួន ស្រីពៅ បានរៀបរាប់ប្រាប់ឱ្យដឹងថា ៖ អ្នកនាងមានស្រុកកំណើតនៅខេត្តបន្ទាយមានជ័យ ប៉ុន្តែដោយសារតែជីវភាពគ្រួសារជួបការលំបាក ខ្វះខាត់ និងរស់នៅក្នុងភាពក្រខ្សត់ និងមានកូនតូចចំនួន២នាក់នៅក្នុងបន្ទុកផងនោះ អ្នកនាងក៏បានសម្រេចចិត្តចាក់ចេញពីស្រុកកំណើត មករស់នៅខេត្តកំពង់ឆ្នាំង ដោយសុំគេស្នាក់នៅក្នុងរោងចិញ្ចឹមជ្រូក និងជួយមើលថែ ដាក់ចំណីឱ្យជ្រូកនៅក្នុងកសិដ្ឋាន ដើម្បីទទួលបានចំណូលខ្លះ។

អ្នកនាងបានបន្តទៀតថា ជាមួយនឹងការងារជាអ្នកមើលថែ និងចិញ្ចឹមជ្រូកនេះ មានពេលទំនេរខ្លះអ្នកនាងក៏ទៅស៊ីឈ្នួលដកស្មៅនៅចំការបន្លែគេខ្លះគ្រាន់បានចំណូលបន្ថែម។ ដោយឡែកកាលពីចុងសប្ដាហ៍កន្លងទៅនេះ បន្ទាប់ពីដាក់ចំណីឱ្យជ្រូកក្នុងកសិដ្ឋានរួច អ្នកនាងបានទិញតែបៃតងអ៊ីឈីតាន់ រស់ជាតិតែផ្លែគូលេន ពីអ្នកលក់ដែលស្ថិតនៅជិតកសិដ្ឋានចំនួនមួយដប លុះពេលមួលគម្របដបទទួលទាន ក៏ស្រាប់តែឃើញមានរង្វាន់ ១០០លានរៀលនៅក្នុងគម្របដបតែម្ដង។ ភ្លាមនោះ អ្នកនាងពិតជាមានអារម្មណ៍រំភើបខ្លាំងមែនទែន ហើយក៏បានស្រែកប្រាប់អ្នកនៅជិតខាងគ្នាឱ្យជួយពិនិត្យមើល និងទូរស័ព្ទជូនដំណឹងដល់ក្រុមហ៊ុនតាមរយៈលេខទូរស័ព្ទដែលមានស្រាប់នៅនឹងគម្របដប។

អ្នកនាងបានបញ្ជាក់ទាំងអារម្មណ៍រំជើបរំជួលទៀតថា ទឹកប្រាក់១០០លានរៀលនេះ ពិតជាមានសារសំខាន់បំផុត ដោយក្រោយពីទទួលបានលុយរង្វាន់ធំនេះ អ្នកនាងនឹងយកមួយចំនួនទៅសងបំណុលគេ ហើយទុកមួយចំនួនទៀតសម្រាប់បង្កើតមុខរបរ ដើម្បីទ្រទ្រង់ជីវភាពគ្រួសារទៅថ្ងៃអនាគត។

គួរបញ្ជាក់ផងដែរថា សម្រាប់រដូវកាលទី3 ឆ្នាំ2019 នេះ ក្រុមហ៊ុន តែបៃតង អ៊ីឈីតាន់ បានបង្កើនរង្វាន់ធំនូវចំនួនទឹកប្រាក់ 100លានរៀល រហូតដល់ 70រង្វាន់, ម៉ូតូ Scoopy i ចំនួន70រង្វាន់ , ទូរស័ព្ទ iphone Xs ចំនួន70រង្វាន់ រួមជាមួយនឹងរង្វាន់ Free តែបៃតងអ៊ីឈីតាន់ រាប់លានរង្វាន់ទៀត។ រួសរាន់ឡើង អ្នកដែលមានសំណាងបានក្លាយជាសេដ្ឋីបន្ទាប់អាចជារូបអ្នក ៕