បរទេស៖ កាលពីម្សិលមិញនេះទូរទស្សន៏​ Amarin Tv​ បានចុះផ្សាយហេតុការណ៏កើតឡើងលើបុរសមួយក្រុមបានចូលទៅដាក់ពាក្យបណ្ដឹងនារីម្នាក់មានសម្រស់ស្រស់ស្អាតឈ្មោះប៊ុក អាយុ២២ឆ្នាំ រស់នៅខេត្តសុរិន ប្រទេសថៃ។

ប៉ូលីសខេត្តឈុនបុរី បានទទួលពាក្យបណ្ដឹងពីបទឆបោក ព្រោះនាងបានបោកបញ្ឆោតឲ្យពួកបុរសទាំងអស់នោះបង់រំលោះរថយន្ដPick Up ឲ្យនាង ដោយដាក់ឈ្មោះពួកគាត់ បន្ទាប់ពីពួកគេបានស្គាល់គ្នាតាមរយៈបណ្ដាញសង្គមអ៊ីនធើណេតមួយប្រភេទ(Application) ដែល​ App​ នោះបានដាក់ឲ្យកំសាន្តក្នុងគោលបំណងស្វែងរកគូ។​ មិនត្រឹមតែប៉ុណ្ណឹងទេមានបុរសពីរនាក់ទៀតដែលមានឈ្មោះសុបរ័ន អាយុ២៨ឆ្នាំ និងលោកវិសាល អាយុ៣២ឆ្នាំ បានធ្វើការដាក់ពាក្យបណ្ដឹងពីបទដូចគ្នាលើ ដែលជួបហេតុការណ៏ដូចបុរសខាងលើបានរៀបរាប់ថា ពួកគាត់ត្រូវបានក៏ត្រូវនាងបោកប្រាស់ដូចគ្នា នាងបានបោកអ្នកស្រុកផានថង ខេត្តឈុនបុរី បានរថយន្ដចំនួន៧គ្រឿងមកហើយ ព្រមទាំងនៅអ្នករស់នៅក្នុងទីរួមខេត្តឈុនបុរី បានរថយន្ដរហូតដល់៥គ្រឿងទៀតផង។

ជំហានប៉ូលីសបានទទួលពាក្យបណ្ដឹងពីបុរសរងគ្រោះ ដើម្បីកំណត់ឯកសារ នឹងនាំយកទៅធ្វើការដោះស្រាយតាមនីតិវិធីនៃច្បាប់បន្តទៀត ៕

សូមប្រិយមិត្តអញ្ជើញទស្សនា ដូចខាងក្រោម៖