ភ្នំពេញ៖ថ្ងៃទី ១១ ខែធ្នូ – នៅក្នុងរដូវកាលទី ២ នៃកម្មវិធី Cambodian Net Idol នេះ, Yes 018 និង ក្រុមហ៊ុន Cake Experiential Communications បានសហការគ្នាដើម្បីស្វែងរកតារានៅលើបណ្តាញសង្គមបន្ទាប់ ដែលមានសមត្ថភាពមកប្រកួតក្នុងកម្មវិធី Cambodian Net Idol ។ ការប្រកួតប្រជែងតាមរយៈបណ្តាញសង្គមនេះ នឹងត្រួវបានធ្វើការផ្សព្វផ្សាយលើ ហ្វេសប៊ុក ដើម្បីទស្សនារាល់សកម្មភាពផ្សេងៗនៃ Influencers ទាំង ១២ រូបធ្វើការប្រកួតគ្នាដើម្បីឈ្នះរង្វាន់ជាទឹកប្រាក់ កិច្ចសន្យាការងារ ក៏ដូចជា រង្វាន់ផ្សេងៗទៀតដែលមានតំលៃរហូតដល់ 35,000 ដុល្លារអាមេរិក! ជាមួយនឹងវគ្គនីមួយៗ ព្រមទាំងការប្រកួតប្រចាំសប្តាហ៍នឹងត្រូវបានចាក់ផ្សាយនៅលើ ហ្វេសប៊ុក តាមរយៈកម្មវិធីដ៏មានប្រជាប្រិយភាពជាងគេរបស់ប្រទេសកម្ពុជា ជាមួយនឹងភាពជោគជ័យរបស់ខ្លួននៅក្នុងការចាក់ផ្សាយរដូវកាលដំបូង ដែលមានអ្នកទស្សនាជាង ៧ លាននាក់ ដែលនឹងធ្វើឲ្យអ្នកទស្សនាទទួលបានភាពរំភើប រីករាយ គ្រប់ទីកន្លែង សម្រាប់កម្មវិធី Cambodian Net Idol រដូវកាលទី ២ នេះ ។ លើសពីនេះ អ្នកគាំទ្រក៏មានសិទ្ធិធ្វើការបោះឆ្នោតតាមរយៈបណ្តាញសង្គមដើម្បីគាំទ្របេក្ខជនដែលពួកគេ ចូលចិត្តដើម្បីឈានទៅវគ្គបន្ទាប់ទៀតរៀងរាល់សប្តាហ៍ផងដែរ។

ភាពលេចធ្លោដោយសារសមត្ថភាព និងភាពច្នៃប្រឌិតរបស់ពួកគេក្នុងការបង្កើត និងចែករំលែករូបភាពដែលមានគុណភាពនៅលើបណ្តាញផ្សព្វផ្សាយសង្គមរៀងៗខ្លួន, Net Idols គឺត្រូវតែមានចរិកលក្ខណៈផ្ទាល់ខ្លួនទៅតាមប្រភេទនៃក្រុមមនុស្សផ្សេងៗគ្នាដែលធ្វើការ Follow មកលើពួកគេ។ នៅក្នុងពេលឥឡូវនេះ Net Idols បានក្លាយជាផ្នែកសំខាន់មួយនៃយុទ្ធសាស្រ្តទីផ្សារនាសតវត្សរ៍ទី ២១ នេះ ជាមួយនិងម៉ាកយីហោ ដែលឈានមុខគេនៅលើពិភពលោកមួយចំនួន បាន និងកំពុងប្រើប្រាស់មធ្យោបាយនេះដើម្បីផ្សាភ្ជាប់ទៅនឹងអតិថិជនដែលពួកគេចង់បាន។ លោក Andy Ong នាយកប្រតិបត្តិនៃក្រុមហ៊ុន Cake Experiential បានមានប្រសាសន៍ថា “ហ្គេមនេះកំពុងត្រូវបានផ្លាស់ប្តូរហើយ” Net Idols គឺជាមុខមាត់ថ្មីនៃទីផ្សារនាពេលបច្ចុប្បន្នសម្រាប់ពួកគេក្នុងការផ្តល់ឱ្យភាពត្រឹមត្រូវនិងភាពដែលអាចទុកចិត្តបានចំពោះម៉ាកសញ្ញាដែលពួកគេបង្ហាញទៅដល់អ្នកគាំទ្រ និងមិត្តភក្តិរបស់ពួកគេ។

វិធីសាស្រ្តនៃការផ្លាស់ប្តូរមួយចំនួនដែលយើងតែងតែប្រើប្រាស់មាតិកាតាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គមដូចជា ហ្វេសប៊ុក Instagram និង YouTube គឺអនុញ្ញាតឱ្យ Net Idols ចែករំលែកបទពិសោធន៍គំនិតនិងទេពកោសល្យរបស់ពួកគេ ដោយផ្ទាល់ទៅកាន់អ្នកទស្សនាទូទៅ។ ការចែករំលែកនៃការយល់ឃើញរបស់លោក Jeck Tan នៃ Yes 018 យល់ឃើញថានេះគឺជាឱកាសដ៏ធំមួយសម្រាប់ប្រជាជនកម្ពុជា រូបណាដែលមានទេពកោសល្យក្នុង វិស័យកម្សាន្តនេះ “ ការចូលរួមក្នុងកម្មវិធី Cambodian Net Idol គឺជាវិធីសាស្រ្តមួយរបស់យើងក្នុងការលើកកម្ពស់ និងគាំទ្រដល់អ្នកមានទេពកោសល្យនៃប្រជាជនកម្ពុជានាពេលខាងមុខ។ យើងពិតជាចង់ក្លាយជាអ្នកដែល នាំផ្លូវសម្រាប់ Net Idols របស់យើងដើម្បីបង្ហាញពីទេពកោសល្យនិងសមត្ថភាព របស់ពួកគេដោយផ្តល់ឱ្យពួកគេនូវការគាំទ្រ ដែលពួកគេត្រូវការក៏ដូចជាអភិវឌ្ឍខ្លួនគេផ្ទាល់ផងដែរ។ នៅពីក្រោយកិច្ចការ ទាំងអស់នេះគឺជា Yes 018 ដែលមានល្បឿនលឿន ជាមួយប្រព័ន្ធ 4G ដ៏គួរឱ្យពេញចិត្តដែលត្រូវបានបង្កើតឡើង ដើម្បីជួយអភិវឌ្ឍប្រទេសកម្ពុជា តាមរយៈការច្នៃប្រឌិត បច្ចេកវិទ្យា និងឌីជីថល។

សម្រាប់អ្នកដែលមានចំណាប់អារម្មណ៍មកលើកម្មវិធី, ទាំងនេះគឺជាវិធីដើម្បីក្លាយជាបេក្ខជន បេក្ខនារី របស់ Cambodia Net Idol Top 12 ៖
1. Tag @CambodianNetIdol និង @Yes KH ក្នុងវីដេអូ ១ នាទីលើហ្វេសប៊ុក! សូមប្រាប់យើងនូវអ្វីគ្រប់យ៉ាងដែលយើងត្រូវការដឹងអំពីលោកអ្នក។
2. បង្ហាញពីទេពកោសល្យនិងជំនាញរបស់អ្នក! សូមឱ្យយើងដឹងពីមូលហេតុអ្វីដែលអ្នកចង់ក្លាយជា Cambodian Net Idol បន្ទាប់!
3. Hashtag #CambodianNetIdol នៅក្នុងការវិដេអូរបស់អ្នកហើយកុំភ្លេចប្រាប់ឈ្មោះរបស់អ្នកក្នុង Instagram និង YouTube របស់អ្នកប្រសិនបើអ្នកមាន។

ការទទួលពាក្យនឹងបញ្ចប់នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០១៩! សូមចូលទៅកាន់ទំព័រហ្វេសប៊ុករបស់ Net Idol សម្រាប់ព័ត៌មានបន្ថែម។ សូមផ្ញើរវីដេអូរបស់អ្នកនៅថ្ងៃនេះដើម្បីចាប់ផ្តើមក្លាយជាបេក្ខភាពនៃ Cambodian Net Idol បន្ទាប់!