បរទេស៖ ជារៀងរាល់ឆ្នាំនៅប្រទេសថៃតែងតែមានការជ្រើសរើសក្រុមយុវជនអាយុ១៨ឆ្នាំឡើងឲ្យចូលបម្រើនៅក្នុងជួរកងទ័ព  ដែលនេះគឺជាកាតព្វកិច្ចរបស់យុវជនម្នាក់ៗ ដោយមិនអាចគេចវេសបាន។​ ការជ្រើសរើសនោះគឺតម្រូវឲ្យពួកគេធ្វើការចាប់ឆ្នោត អ្នកដែលចាប់បានកាតពណ៌ក្រហមមានន័យថា ត្រូវចូលបម្រើកងទ័ពជាដាច់ខាត ចំណែកឯកាតពណ៌ខ្មៅមានន័យថា រួចខ្លួនពុំចាំបាច់ចូលបម្រើកងទ័ពទេ។

ប៉ុន្តៃថ្មីៗនេះមានយុវជនថៃម្នាក់បានធ្វើឲ្យមហាជន​ ក៏ដូចជាអ្នកចូលរួម និងគណៈកម្មាការជាច្រើនចាប់អារម្មណ៏ផ្ទុះសំណើចបន្ទាប់ពីខ្លួន បានចាប់ឆ្នោតចំកាតពណ៌ក្រហមភ្លាម ស្រាប់តែរូបគេទន់ជង្គង់ស្រែកយំជាខ្លាំងដល់ថ្នាក់យោធាជាច្រើននាក់មកជួយចាប់ និងជួយទប់ ដើម្បីកុំឲ្យដួលថែមទៀតផង។

សូមប្រិយមិត្តអញ្ជើញទស្សនាវីដេអូ ដូចខាងក្រោម៖

Posted by Hotong Ssatit on Thursday, 5 April 2018