បរទេស ៖ ប្រទេសវៀតណាម បានបង្កើនសមត្ថភាពយោធារបស់ខ្លួនកាន់តែខ្លាំង តាមរយៈការទិញសព្វាវុធ និងព្យាយាមផលិតនាវាមុជទឹក ដោយខ្លួនឯង ដូចជានាវាមុជទឹក Truong Sa 01 ជាដើម។
គេហទំព័រ Military Armed Force បានចេញផ្សាយ កាលពីនៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩ នេះថា នាវាមុជទឹកខ្នាតតូច Truong Sa 01 ត្រូវបានផលិតឡើង ដោយអតីតសាស្ត្រាចារ្យខាងវិស្វកម្មនាវា នៃសាកលវិទ្យាល័យ ទីក្រុងហាណូយ លោក Nguyen Quoc Hoa ជាអ្នកជំនួញនាវាម្នាក់ នៅក្នុងខេត្ត Thai Binh។


ការផលិតនាវាមុជទឹក Truong Sa 01 ទទួលបានការគំាទ្រពីរដ្ឋាភិបាលវៀតណាម ហើយនាវានេះ មានសមត្ថភាពល្បាត និងមុជទឹក បានគ្រប់ពេល។ វាអាចបំលាស់ទីជាមួយទម្ងន់៨០តោន និងអាចមុជទៅក្រោមទឹកជម្រៅ៦០ម៉ែត្រ ក្នុងរយៈពេល១៨ម៉ោង បានចម្ងាយ ៨០០គីឡូម៉ែត្រ៕