ក្រៅពីសត្វល្អិតកសិកម្មដែលបំផ្លាញផលដំណាំរបស់កសិករ ក៏នៅមានសត្វស្រុកមួយចំនួនដូចជា មាន់​ ជ្រូក ពពែ ។ល។ ដែល​មកបំផ្លាញកូនដំណាំទើបនឹងដាំ ​លើសពីនេះទៅទៀត សត្វមាន់អាចក្លាយទៅជាសត្វចង្រៃ ដោយសារវាទៅបំផ្លាញរុក្ខជាតិជាចំណីរបស់យើង។ ខាងក្រមនេះ ជាវិធីសាមញ្ញដែលការពារដំណាំឲ្យផុតពីការបំផ្លាញរបស់សត្វ៖

  • ការពារដំណាំយកមើម (ត្រាវ…) ឲ្យផុតពីការបំផ្លាញរបស់មាន់ដោយតំរៀបសំបកដូងនៅជុំវិញដើម
  • ដាំដំឡូងមី ឬដោតឫស្សី ឬឈើផ្សេងៗនៅជុំវិញដំណាំដែលយើងដាំ នោះសត្វមាន់មិនអាចទៅចឹកកកាយឫសបានទេ។​
  • ដាំម្នាស់ ឬរំចេក ជុំវិញពពួកដើមឈើពហុប្រយោជន៍ (ដូង…)។

សត្វស្រុកមាន់ ជ្រូក ពពែ…ដើរចរច្រប់ពេញភូមិ ឬដីដំណាំរបស់យើង ហើយវាអាចចឹកស៊ីបំផ្លាញដំណាំជាច្រើនប្រភេទ។ ហេតុនេះ មានតែវិធីដូចរៀបរាប់ខាងលើ ឬបងប្អូនអាចមានវិធីផ្សេងទៀត ទើបអាចការពារសត្វស្រុកទាំងនេះកុំឲ្យបំផ្លាញដំណាំយើងបាន៕