បច្ចុប្បន្ននេះនៅក្នុងប្រទេសកម្ពុជាយើងកំពុងតែស្ថិតនៅក្នុងអាកាសធាតុត្រជាក់ ជាការពិតណាស់ប្រជាជនរបស់យើងភាគច្រើនចូលចិត្តរស់នៅជាមួយអាកាសធាតុត្រជាក់ ជាជាងអាកាសធាតុក្ដៅ។ ប៉ុន្តែមានមនុស្សតិចតួចណាស់ដែលបានយល់ដឹងនូវផលវិបាកក្នុងរដូវត្រជាក់ ដូច្នេះក្នុងថៃ្ងនេះដែលសារព័ត៌មាន “KBN” របស់យើង នឹងប្រាប់ពីផលវិបាកខ្លះទាក់ទងនឹងអាកាសធាតុត្រជាក់ ដូចខាងក្រោម៖

១- ​ អាកាសត្រជាក់នាំឲ្យសរសៃឈាមរួមតួច បាតុភូតនេះធ្វើឲ្យមនុស្សចាស់ពិបាកសម្របសម្រួល ក្លាយជាលើសសំពាធឈាម គាំងបេះដូង ដាច់សរសៃឈាមក្នុងខួរក្បាលស្លាប់មួយចំហៀងខ្លួន ដែលត្រូវមានការប្រុងប្រយ័ត្នពាក់អាវ ស្រោមដៃជើង មុជទឹកក្តៅជាដើម ។

២- អ្នកខ្លះប្រតិកម្មជាមួយអាកាសត្រជាក់ ទៅជារលាកច្រមុះខ្លាំង ហត់ហឺត រលាកផ្លូវដង្ហើម ទៅណាមកណាត្រូវពាក់ម៉ាស់ឬកុំប្រើម៉ាស៊ីនត្រជាក់ ។
៣-  ការផ្លាស់ប្តូរអាកាសធាតុ នាំឲ្យកើនភាពសាហាវរបស់មេរោគដែលមាននៅក្នុងខ្លួនស្រាប់ បណ្តាលឲ្យឈឺពោះ រាក ដែលត្រូវហូបអាហារដោយប្រុងប្រយ័ត្ន ។

៤- អាកាសត្រជាក់ខ្យល់ធ្លាក់ខ្លាំង នាំឲ្យស្បែកស្ងួតប្រេះក្រឡា ប្រេះបបូរមាត់ អាចប្រើឡេការពារសំណើមស្បែក ប្រើក្រែមលាបបបូរមាត់ ។ រូបកាយនេះជាផ្ទះពិតរបស់យើង បើមិនថែទាំវាទេ អាចដូរផ្ទះថ្មីបាន ៕