រាជធានីភ្នំពេញ៖ ករណីគ្រោះថ្នាក់ចរាចរណ៍ម៉ូតូបង្កម៉ាកវ៉េវ បុកម៉ូតូម៉ាក CBR បណ្ដាលអ្នកបើកបររងរបួសធ្ងន់ បាក់ជើងជា ២កំណាត់ និងដាច់ម្រាមដៃ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៩ ស្ថិតតាមបណ្ដោយផ្លូវកែវចិន្ដា សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ ។

មុនពេលកើតហេតុ ម៉ូតូបង្កម៉ាកវ៉េវ បើកបរដោយបុរសម្នាក់ ធ្វើដំណើរពីរង្វង់កំពង់ដរស្វាយជ្រំ ក្នុងល្បឿនលឿន ស្រាប់តែជ្រុលទៅបុកម៉ូតូម៉ាក CBR ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំភេញ 1CD-7356 បណ្ដាលឲ្យអ្នកបើកបររងរបួសធ្ងន់ បាក់ជើងជា ២កំណាត់ និងដាច់ម្រាមដៃ។ ចំណែកអ្នកបើកម៉ូតូបង្ក រត់គេចខ្លួនបាត់ស្រមោល។
ក្រោយពេលកើតហេតុ ជនរងគ្រោះ ត្រូវបានសមត្ថកិច្ចជំនាញចុះដល់ ហើយបានហៅរថយន្តដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យ និងធ្វើការវាស់វែងយកម៉ូតូ ទៅរក្សាទុកនៅអធិការដ្ឋាន រង់ចាំសាច់យកឯកសារមកផ្ទៀងផ្ទាត់យកទៅវិញ ៕