ខេត្តកណ្តាល៖ ម៉ូតូមួយគ្រឿងជិះគ្នា៣នាក់ បានបើកប្រជែងរថយន្តមួយគ្រឿងទៀតដែលនៅពីមុខដោយរំលោភចូលទៅកន្លងផ្លូវម្ខាងទៀត ចៃដន្យរថយន្តដឹកអ្នកដំណើររបស់ក្រុមហ៊ុនវ៉ាងរ៉ិចបើកបរក្នុងល្បឿនលឿនបានមកដល់ ក៍បុកចំពីមុខពេញទំហឹងតែម្តង បណ្តាលឲ្យស្លាប់ទាំង៣នាក់យ៉ាងអាណោចអាធ័ម។


គ្រោះថ្នាក់ចរាចរណ៍ដ៍រន្ធត់នេះ បានកើតឡើងកាលពីវេលាម៉ោង២០ និង៤៥នាទី យប់ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៩ នៅលើផ្លូវជាតិលេខ១ ត្រង់ចន្លោះគីឡូម៉ែត្រលេខ៤៥ -៤៦ ស្ថិតនៅក្នុងភូមិសំរោងក្អែរ ឃុំសំរោងធំ ស្រុកកៀនស្វាយ ។
ជនរងគ្រោះជាអ្នកបើកបរម៉ូតូឈ្មោះ ង៉ោ គក ភេទប្រុស អាយុ២៣ឆ្នាំ មានទីលំនៅភូមិ កោះស្លា ឃុំត្រពាំងឃ្លាំង ស្រុកឈូក ខេត្តតាកែវ អ្នករួមដំណើរចំនួន០២នាក់ គឺឈ្មោះផាន ចែម ភេទប្រុស អាយុ៣៣ឆ្នាំ មានទីលំនៅភូមិព្រៃគុយ ឃុំត្រពាំងស្រែ ស្រុកមេសាង ខេត្តព្រៃវែង និងម្នាក់ទៀតឈ្មោះសំ មករា ភេទប្រុស អាយុ៣០ឆ្នាំ មានទីលំនៅភូមិបន្លេច ឃុំពាមមានជ័យ ស្រុកពាមរក៍ ខេត្តព្រៃវែង ។

រថយន្តដែលបុកជាមួយអ្នកជិះម៉ូតូម៉ាកHYUDAI ពណ៌ខៀវ ប្រភេទប្រភេទ ដឹកអ្នកដំណើរធុនធំ ពាក់ស្លាកលេខភ្នំពេញ 3C-8879 របស់ក្រុមហ៊ុន