ខេត្តបាត់ដំបង៖ បុរសម្នាក់បានយកកន្សែងពោះគោរឹតកប្រពន្ធបណ្តាលស្លាប់ រួចលេបថ្នំាជាច្រើនគ្រាប់បណ្តាលឲ្យដេកស្ដូកស្ដឹងលេងដឹងខ្លួន និងបានស្លាប់ ក្រោយពេលបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង ។

ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង១៩ និង៣០នាទីយប់ថ្ងៃទី០៦ ខែធ្នូ ឆ្នំា២០១៩ នៅចំណុចក្រុមទី១៨ ភូមិកៀនកែស២ ឃុំគោកឃ្មុំ ស្រុកថ្មគោល។
ជនរងគ្រោះជាប្រពន្ធ ឈ្មោះ លាស់ សុខជា ភេទស្រី អាយុ៣៩ឆ្នាំ រស់នៅ ភូមិឃុំកើតហេតុខាងលើ។ ចំណែកជនបង្កជាប្តីឈ្មោះ លុយ សំណាង ភេទប្រុស អាយុ៤០ឆ្នាំ រស់នៅជាមួយគ្នា។

មុនពេលកើតហេតុ គេមិនបានដឹងថា ប្ដីប្រពន្ធ២នាក់នេះមានបញ្ហាអ្វីទេ ស្រាប់តែប្ដីបានយកកន្សែងពោះគោរឹតកប្រពន្ធបណ្តាលស្លាប់នៅនឹងកន្លែងកើតហេតុ ហើយភ្លាមៗនោះជនសង្ស័យជាប្ដីក៍បានយកថ្នាំថ្នាំសរសៃប្រសាទAMITTRIPPILINE CPE មកលេបជាច្រើនគ្រាប់ បណ្តាលដេកសន្លប់ស្ដូកស្ដឹង ហើយត្រូវបានក្រុមគ្រួសារបញ្ជូនទៅសង្រ្គោះមន្ទីរពេទ្យបង្អែកស្រុកថ្មគោល ។ ដោយសារមានអាការៈធ្ងន់ធ្ងរពេក មន្ទីរពេទ្យបង្អែកស្រុក បានបញ្ជូនបន្តទៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង ដើម្បីសង្រ្គោះបន្ទាន់ ។

លុះដល់ម៉ោង២២និង៤៥នាទី យប់ថ្ងៃទី០៦ ដដែលនោះ ជនសង្ស័យជាប្ដីក៏បានស្លាប់នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង តែម្ដងទៅ ៕