ខេត្តបាត់ដំបង៖ ជនសង្ស័យមួយក្រុមមានគ្នា៥នាក់ប្រដាប់ដោយកាំបិតនិងពូថៅ បានព្រួតគ្នាកាប់ទៅលើជនរងគ្រោះ២នាក់ បណ្តាលឲ្យរបួសធ្ងន់ ត្រូវបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ។
ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៩ នៅក្នុងបរិវេណអាហារដ្ឋានយីហោ បារាំង ឆវ័ន្ត ក្រុម០២ ភូមិកាច់រទេះ ឃុំកំពង់ ព្រៀង ស្រុកសង្កែ ។
ជនរងគ្រោះ២នាក់នោះ គឺ ៖ ១-ឈ្មោះស៊ិន ប៊ុនថន ភេទប្រុស អាយុ២៣ឆ្នាំមានទីលំនៅភូមិកូនខ្លុង ឃុំព្រៃតូច ស្រុកមោងឫស្សី និង២-ឈ្មោះចាន់ ជឿន ភេទប្រុស អាយុ២០ឆ្នាំ មានទីលំនៅភូមិព្រៃដំរី ឃុំព្រៃតូច ស្រុកមោងឫស្សី ។
បន្ទាប់ពីធ្វើសកម្មភាពព្រួតគ្នាកាប់ទៅលើជនរងគ្រោះរួច ក្រុមជនដៃដល់បានគេចខ្លួនបាត់ពីមូលដ្ឋាន ទៅសំងំលាក់ខ្លួននៅខេត្តប៉ៃលិន ។


លុះដល់ថ្ងៃទី ៥និងទី៦ ខែ ធ្នូ ឆ្នាំ២០១៩ ដោយមានការសម្របសម្រួលលើនីតិវិធីពីលោកនួន សាន ព្រះរាជអាជ្ញាអម សាលាដំបូងខេត្តបាត់ដំបង កម្លាំងនគរបាលស្រុកសង្កែ ស្រុកមោងឫស្សី ស្រុកគាស់ក្រឡ សហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលនគរបាលខេត្តប៉ៃលិន បានស្រាវជ្រាវឃាត់ខ្លួនជនសង័្សយជាជនដៃដល់ចំនួន៣នាក់ក្នុងចំណោមបក្ខពួក០៥នាក់នោះគឺ៖
១-ឈ្មោះ យ៉ាន់ រក្សា ភេទប្រុស អាយុ១៩ឆ្នាំមានទីលំនៅក្រុម០៥ ភូមិតាតុក១ ឃុំមោង ស្រុកមោងឫស្សី ។
២-ឈ្មោះធា ធឿង ភេទប្រុស អាយុ២៣ឆ្នាំមានទីលំនៅក្រុម០១ ភូមិឫស្សី១ ឃុំមោង ស្រុកមោងឫស្សី ។
៣-ឈ្មោះ ផុត លីហ៑ាង ភេទប្រុស អាយុ២៤ឆ្នាំមានទីលំនៅភូមិរាមគន់ ឃុំគារ ស្រុកមោងឫស្សី។
ជនសង្ស័យចំនួន០៣នាក់ កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបង ចាត់ការតាមផ្លូវច្បាប់។ ចំណែកជនសង្ស័យចំនួន០២នាក់ទៀត សមត្ថកិច្ចកំពុងតាមរកចាប់ខ្លួនបន្ដ៕