រាជធានីភ្នំពេញ៖ កាលពីពេលថ្មីៗនេះ មានវីដេអូឃ្លីប១ បង្ហាញពីរបៀបធ្វើប្រហិតសាច់មាន់ ហើយត្រូវបានគេយកមកបង្ហោះលើបណ្ដាញសង្គមហ្វេសប៊ុក ធ្វើឲ្យមហាជនមានភ្ញាក់ផ្អើលខ្លាំង និងធ្វើការស៊ែរតគ្នាឲ្យអ្នកផ្សេងទៀតបានដឹង ព្រោះតែរៀបធ្វើប្រហិតសាច់មាន់នេះ គ្មានអនាម័យ គួរឲ្យខ្ពើមរអើម។

តាមរយៈវីដេអូឃ្លីបដែលមានរយៈពេល៤៤នាទី គេឃើញសត្វមាន់ងាប់១រ៉ឺម៉ក ហើយពេលនោះ មានស្ត្រីម្នាក់ យកសត្វមាន់ទាំងមូល ដែលមិនទាន់បោចរោមចេញ មកដាក់ក្នុងម៉ាស៊ីនកិនចេញជាសាច់ ទើបគេយកទៅធ្វើជាប្រហិតតែម្តង។
ក្រោយពីបែកធ្លាយវីដេអូពីរបៀបធ្វើប្រហិតសាច់មាន់ មើលទៅគ្មានអនាម័យ និងគួរឲ្យខ្ពើមរអើមនេះ មហាជនជាច្រើន ជាពិសេស អ្នកចូលចិត្តហូបប្រហិតសាច់មាន់ គឺឆ្អែតចិត្តតែម្តង រហូតអ្នកខ្លះបោះពាក្យសម្តីថាលែងហូបប្រហិតសាច់មាន់មួយជីវិតតែម្តង។




ចង់ដឹងថារបៀបធ្វើប្រហិតសាច់មាន់នេះ គួរឲ្យខ្ពើមរអើមយ៉ាងណានោះ សូមប្រិយមិត្តទស្សនាវីដេអូ ដូចខាងក្រោម៖