រាជធានីភ្នំពេញ៖ សម្តេចហ៊ុន សែន បានបង្ហោះនៅលើហ្វេសប៊ុកផ្លូវការរបស់សម្តេច កាលពីមុននេះ មានខ្លឹមសារថា« សូមជម្រាបជូនបងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់ថា ចំណូលដែលសប្បុរសជនចូលរួម ដើម្បី
ធ្វើទំនើបកម្មមន្ទីរពេទ្យកាល់ម៉ែតរហូតព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៩ នេះ មានចំនួន 70,191,994ដុល្លារ និងប្រាក់រៀលចំនួន32,110 000រៀល។

បើគិតទាំងថវិការ៣០លានដុល្លាររបស់រាជរដ្ឋាភិបាលផង ចំនួនទឹកប្រាក់ឡើងដល់ជាង១០០លាន
ដុល្លារ ដែលធ្វើឱ្យយើងមានលទ្ធភាព រៀបចំមន្ទីរពេទ្យកាល់ម៉ែត ឱ្យក្លាយទៅជាមជ្ឈមណ្ឌលពហុបច្ចេកទេស
សម្រាប់ការពិនិត្យព្យាបាលជូនប្រជាជនយើងឱ្យកាន់តែមានប្រសិទ្ធភាព។
ខ្ញុំសូមអរគុណចំពោះសប្បុរសជនទាំងអស់ដែលចូលរួមបរិច្ចាគ ដើម្បីសង្រ្គោះ
ជិវិតមនុស្សតបតាមការអំពាវនាវរបស់ខ្ញុំ។
នាមសប្បុរសជននឹងផ្សាយជូនតាមបណ្តាញព័ត៌មានហ្វ្រេសញូ»។

បញ្ជីសប្បុរសជនជួយសម្ភារៈសម្រាប់គម្រោងអភិវឌ្ឍន៍ និងទំនើបកម្មអគាមជ្ឈមណ្ឌលពហុឯកទេសនៃមន្ទីរពេទ្យកាល់ម៉ែត ក្រោមការអំពាវនាវជាកុសលដ៏ឧត្តុងឧត្តមរបស់សម្តេចតេជោបនាយករដ្ឋមន្ត្រី មាននាមដូចខាងក្រោម៖