ភ្នំពេញ៖ ថ្មីៗនេះសម្តេច​តេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​​លើកឡើង​នៅលើ​ទំព័រ​ហ្វេសបុក​ជាផ្លូវការ​ ដោយមាន​ខ្លឹមសារ​រៀប​រាប់​ទាំង​ស្រុង​ថា៖«បន្ទាប់ពីការអំពាវនាវរបស់ខ្ញុំ ដើម្បីជួយដល់មន្ទីរពេទ្យកាល់ម៉ែត មកដល់ពេលនេះសប្បុរសជនដែលបានចូលរួមបានថវិកាសរុបចំនួន៦៤,០៤៣,៥៦១$។

បន្ទាប់​ពី​មានការ​បញ្ជាក់​លើកឡើង​ពី​សម្តេច​តេជោ​ ហ៊ុន​ សែន​ រួចមក​ ស្រាប់តែ​មាន​បុរសម្នាក់ជាខ្មែរ​ឥស្លាម​ និងមាន​គណនី​ហ្វេសបុក​ឈ្មោះ​ Azii Kps​ បានចូលទៅខមមិននៅក្នុងផេកសម្តេចដើម្បីសុំថវិកាព្យាបាលជំងឺឪពុកក្មេករបស់ខ្លួន​ ដោយបាន​សរសេរ​រៀបរាប់​យ៉ាង​ដូច្នេះថា៖​ «សម្តេចពុកជាទីគោរព ឪពុករបស់ខ្ញុំមានជំងឺបេះដូងរីក និងរលាកសួត មន្ទីរពេទ្យតាមខេត្តចង់បញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត តែគ្មានថវិកា មិនហ៊ានទៅទេ សូមសម្តេចមេត្តាករុណាផងបាទ»។

ក្រោយពីសម្ដេចបានឃើញខនមិននោះសម្ដេចបានធ្វើការឆ្លើយតប ដោយឲ្យខាងមន្ទីរពេទ្យកាល់ម៉ែត្រទាក់ទងដឹកយកទៅព្យាបាល មិនត្រឹមតែប៉ុណ្ណឹងទេសម្ដេចបានឆ្លៀតអញ្ជើញមកសួរសុខទុក្ខ ព្រមទាំងបានឧបត្ថម្ភថវិការចំនួន៣០០០$ ថែមទៀត។

ដោយយោងទៅតាមហ្វេសប៊ុក Azii Kps បានបង្ហោះនូវរូបភាពដែលឪពុកខ្លួនកំពុងតែសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យដោយភ្ជាប់ជាមួយសំណេរថា “ពេលនេះឪពុកខ្ញុំបានមកដល់មន្ទីរពេទ្យកាល់ម៉ែត្រហើយ ខ្ញុំបាទពិតជាមានក្តីរំភើបហូរទឹកភ្នែកដោយមិនដឹងខ្លួនដែលល្ងាចនេះ សម្តេចពុក តេជោ ហ៊ុនសែននាយករដ្ធមន្រ្តីនៃព្រះរាជណាចក្រកម្ពុជា បានអញ្ចើញមកសួរសុខទុកលោកឪពុកខ្ញុំដោយផ្ទាល់ ក្នុងនោះសម្តេចពុកបានឧបត្ថម្ភថ្លៃព្យាបាលទាំងអស់នឹងថវិការជួនគ្រួសារខ្ញុំបាទចំនួន3000$(បីពាន់ដុល្លា)សម្រាប់ដោះស្រាយបញ្ហាបន្ត។ ខ្ញុំបាទព្រមទាំងក្រុមគ្រួសារសូមគោរពជួនពរសម្តេចពុកនឹងសម្តេចគិតិបណ្ឌិតព្រមទាំងក្រុមគ្រួសារសម្តេចជួបប្រទះតែសុខភាពល្អបរិបូរណ៍នឹងជោគជ័យគ្រប់ការដឹកនាំនាវាកម្ពុជារៀងរហូត​ ចុងក្រោយបំណងចង់ជួបសម្តេចបានសម្រេចហើយ ៕

https://1.bp.blogspot.com/-JN8w3bKBrKc/XejuLlppDpI/AAAAAAAAIcY/SS85SarcCxwd_bNQQlv0PWMcCisY-JQlgCLcBGAsYHQ/s1600/1.JPGសូមប្រិយមិត្តទាំងអស់អញ្ជើញទស្សនានូវសក្មភាពសម្ដេចចុះទៅសួរសុខទុក្ខអ្នកជំងឺ ដូចខាងក្រោម៖

Good morning 🇰🇭🇰🇭🇰🇭អរុណសួរស្តីពុកម៉ែបងប្អូនជនរួមជាតិ🇰🇭🇰🇭🇰🇭🇰🇭ព្រឹកនេះសុំជាមួយទេវតារស់របស់ប្រជាជាតិកម្ពុជាសម្តេចពុក គឺជាក្តីសង្ឃឹមរបស់ប្រជាជនកម្ពុជា ខ្ញុំព្រមទាំងក្រុមគ្រួរសារពិតបាននៅមហាគិតិ្តយស់បំផុតដែលមិនអាចកាត់ថ្លៃបាន❤❤❤❤❤❤❤🙏🙏🇰🇭🇰🇭🇰🇭

Posted by Azii Kps on Saturday, 30 November 2019