បរទេស៖ បុរសម្នាក់បើករថយន្ដ១គ្រឿង បានបើករុលទៅបុករថយន្ដជាច្រើនគ្រឿងដទៃទៀត ខណៈពេលដែលបើកចូលបារ៉ាស់ប៉ូលីសនៅលើផ្លូវមិត្តភាពផាបណាំណាំស៊ូ ភូមិលេខ១ ស្រុកថាប៉ ខេត្តណងខាយ ប្រទេសថៃ ហេតុការណ៏នេះដែលបានកើតឡើងនៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៩។

នៅកន្លែងកើតហេតុ ប្រទះឃើញរថយន្ដដឹកទំនិញកង២២ ផ្លាកលេខ៧០-៤២៧៤ បានរុលចង្កូតបុករថយន្ដចំនួន៦គ្រឿង ព្រមទាំងមានស្រ្ដីវ័យចំនាស់វ័យ៦០ឆ្នាំ រងរបួសធ្ងន់ ត្រូវបានបញ្ចូនទៅមន្ទីរពេទ្យដើម្បីធ្វើការសង្គ្រោះបន្ទាន់។

https://1.bp.blogspot.com/-0QGctzk8Azw/XejWdaL8NOI/AAAAAAAAIa8/De3OsQ39MNUooSVj0Q4WS7nxoQwUeAHWQCLcBGAsYHQ/s1600/fgdfgf.JPGhttps://1.bp.blogspot.com/-Ordjbr7HlFQ/XejWdhFSbPI/AAAAAAAAIbA/YGZQvmV8eAAtpuK8kI4Qsg9zj3jcC2SLwCLcBGAsYHQ/s1600/fsdf.JPGhttps://1.bp.blogspot.com/-uBqaoWwhHW4/XejWeM9VH_I/AAAAAAAAIbE/1IjVTC21rPkK8zFEo5D5xmONkxPjiM6UACLcBGAsYHQ/s1600/gdfgfd.JPG

តាមការត្រួតពិនិត្យ នឹងសាកសួរតៃកុងឡានដឹកទំនិញមានឈ្មោះពៀក រៈវាឈូ អាយុ៤៩ឆ្នាំ បានឲ្យដឹងថា ខ្លួនបានបើករថយន្ដដឹកទំនិញដើម្បីឆ្ពោះទៅប្រទេសឡាវក្នុងល្បឿនលឿន លុះពេលមកដល់កន្លែងកើតហេតុគាត់ងងុយដេកមួយភាំង ព្រមទាំងមិនបានសង្កេតមើលរថយន្ដបើកទៅមុខ ដូច្នេះហើយរថយន្ដក៏បានបុករថយន្ដខាងមុខយ៉ាងដំណំ ខណៈពេលតម្រង់ទិសបើកចូលទៅកន្លែងកុងត្រូលប៉ូលីសភ្លាមៗដូចនៅក្នុងវីដេអូឃ្លីបបានបង្ហាញ។

https://1.bp.blogspot.com/-W6hgDTiBFZs/XejWbRkMAUI/AAAAAAAAIao/8lKR_cDYV1AEGaulvEYnRv5Y8Voh5iBQACLcBGAsYHQ/s1600/fdsfds.JPGhttps://1.bp.blogspot.com/-mjikwvCtMiU/XejWbica2nI/AAAAAAAAIaw/weOatpkqJSI_Jxc6MVCbhUlhdJWbXRcvgCLcBGAsYHQ/s1600/dfsfs.JPGhttps://1.bp.blogspot.com/-SZ5CdE4pVpk/XejWcLoNjEI/AAAAAAAAIa0/bAv2ZSO_whoEPD_SU5qD1XcInVRzyWlFQCLcBGAsYHQ/s1600/fdsfs.JPG

បន្ទាប់ពីមានគ្រោះថ្នាក់ដូចខាងលើក្រុមហ៊ុនធានារ៉ាប់រងបានចេញមុខទទួលខុសត្រូវលើសំណងទៅលើរថយន្ដទាំងអស់ដែលបានបុកតៗគ្នាបែបនេះ តាមរយៈកាំមេរ៉ា​​ CCTV បានថតជាប់នូវសកម្មភាពរថយន្ដកង២២ ដែលបានបុករៈរថយន្ដតូចខាងមុខរហូតដល់៦ គ្រឿងជាប់ៗគ្នាតែម្ដង ៕

សូមប្រិយមិត្តអញ្ជើញទស្សនាវីដេអូដូចខាងក្រោម៖