រាជធានីភ្នំពេញ៖ យោងតាមរបាយការណ៍ ពីអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៩ មិ្សលមិញ មានករណីគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសចំនួន១៣លើក បណ្ដាលឲ្យមនុស្សស្លាប់៥នាក់, របួសស្រាល១១នាក់ និងរបួសធ្ងន់៧នាក់។


ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ទាំង១៣លើកនេះ មូលហេតុដែលបណ្ដាលឲ្យកើត មានគ្រោះថ្នាក់ចរាចរណ៍រួមមាន បើកហួសល្បឿនកំណត់, បើកមិនប្រកាន់ស្ដាំ, បើកជែងក្នុងស្ថានភាពគ្រោះថ្នាក់, និងមិនគោរពសិទ្ធិអាទិភាពជាដើម៕