បរទេស៖ កាលពីវេលាម៉ោង៣ រំលងអាធាត្រឈានចូលថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៩ ប៉ុស្តិ៍នគរបាលឃុំថុងសុងហុង ក្រុងបាងកក ប្រទេសថៃ បានទទួលការរាយកាណ៏ថាមានរថយន្ដមួយគ្រឿបានបើកឡើងលើកផ្លូវរថភ្លើង តាមបណ្ដោយផ្លូវរថភ្លើងឆ្ពោះទៅកាន់ស្ថានីយ៏រថភ្លើងបាងខេន សង្កាត់បាងខេន ក្រុងបាងកក។

នៅកន្លែងកើតហេតុលើផ្លូវរថភ្លើងប្រទះឃើញរថយន្ដម៉ាកតូយ៉ូតា ភីកអាប់ ព័ណ៌ប្រផេះ ស្លាកលេខ២ ង ២០៧៤ ក្រុងបាងកក ស្ថិតនៅលើផ្លូវរថភ្លើងចំងាយ៣០ម៉ែត្រ ពីភ្លើងស្តុបរថភ្លើងបង្កឧបសគ្គដល់ផ្លូវដែក ប៉ះពាល់ដល់រថភ្លើងធ្វើដំណើរឆ្ពោះទៅភាគខាងជើង និងខាងត្បូង ប្រទេសធ្វើដំណើរទៅកាន់ស្ថានីយ៍បាងកក ត្រូវតែពន្យាពេល។

នៅក្នុងរថយន្ដខាងលើប៉ូលីសបានប្រទះឃើញម្ចាស់រថយន្ដមានសភាពស្រវឹងស្រាខ្លាំង បុរសជាអ្នកបើកបរមានឈ្មោះភ្រុំ ស៊ីម៉ា អាយុ២៩ឆ្នាំ បន្ទាប់ពីប៉ូលីសបានត្រួតពិនិត្យរកជាតិស្រវឹងនៅក្នុងខ្លួនរបស់គាត់ ឃើញថាមានជាតិអាកុលរហូតទៅដល់១៤២មីលីក្រាម។ តាមការរៀបរាប់ពីបុរសនេះបានឲ្យដឹងថា គាត់កំពុងតែបើករថយន្ដទៅប្រជុំ ហើយបានបើកបរតាម Google Map ដើម្បីស្វែងរកផ្លូវទៅកាន់ទីកន្លែងប្រជុំ មិននឹកស្មានថា Google Map នាំគាត់មកឡើងផ្លូវរថភ្លើងបែបនេះសោះ សំណាងហើយដែលមិនមានគ្រោះថ្នាក់ដល់ជីវិត ព្រោះតែពុំមានខ្សែរថភ្លើងណាឆ្លងកាត់បើកបញ្ច្រស់ទិស។

ក្រោយពីបានសម្រួលយកឡានចេញពីផ្លូវរថភ្លើងរួចហើយនោះ ប៉ូលីសក៏បាននាំខ្លូនម្ចាស់រថយន្ដ ទៅធ្វើការដោះស្រាយតាមនីតិវិធីច្បាប់ “ស្រវឹងសូមកុំបើកបរ”​ ៕