ខេត្តកណ្ដាល៖ ក្មេងស្រីអាយុ១៥ឆ្នាំម្នាក់ ក្នុងចំណោមបក្ខពួក៤នាក់ ត្រូវបានសមត្ថកិច្ចប៉ូលិសក្រុងតាខ្មៅ ឃាត់ខ្លួន រួមជាមួយថ្នាំញៀនប្រភេទមេតំហ្វេតាមីនហៅម៉ាទឹកកកចំនួន៩កញ្ចប់ កាលពីវេលាម៉ោង២២ និង៣០នាទី ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៩ ត្រង់ចំណុចផ្ទះរបស់ឈ្មោះម៉ៅ ស្ថិតក្នុងភូមិលេខ១ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ។
មន្រ្ដីនគរបាលក្រុងតាខ្មៅ បានឲ្យដឹងថា ជនសង្ស័យចាប់ខ្លួនបានឈ្មោះ ម៉ៅ រស្មី ភេទស្រី អាយុ១៥ឆ្នាំ មុខរបរមិនពិតប្រាកដ មានស្រុកកំណើតនៅភូមិក្រសាំង ឃុំក្រសាំង ស្រុករមាសហែក ខេត្តស្វាយរៀង បច្ចុប្បន្នស្នាក់នៅផ្ទះឈ្មោះ ម៉ៅ ស្ថិតក្នុងភូមិឃុំកើតហេតុ ។

ចំណែកជនសង្ស័យ៣នាក់ទៀត ដែលរត់គេចខ្លួន រួមមាន៖ ទី១/ឈ្មោះ ម៉ៅ ទី២/ឈ្មោះ ភ័ក្រ និងទី៣/ឈ្មោះ ឡុង ។ ជនសង្ស័យទាំង៣នាក់នេះ មានទីលំនៅភូមិ/ឃុំកើតហេតុ ។ ក្នុងការចាប់ខ្លួននេះ សមត្ថ
មុនពេលកើតហេតុ កម្លាំងនគរបាលផ្នែកប្រឆាំងគ្រឿងញៀនក្រុងតាខ្មៅ បានទទួលព័ត៌មានច្បាស់ការណ៍ ថា មានជនសង្ស័យកំពុងប្រើប្រាស់ និងជួញដូរគ្រឿងញៀននៅភូមិឃុំខាងលើ ភ្លាមនោះក៏សហការមួយកម្លាំងនគរបាលប៉ុស្តិ៍ស្វាយរលំ ចុះទៅចំណុច។ ដោយឡែកជនសង្ស័យ៣នាក់ទៀត បានរត់គេចខ្លួនបាត់ស្រមោល ។
ជនសង្ស័យឈ្មោះ ម៉ៅ រស្មី ត្រូវសមត្ថកិច្ចកសាងសំណុំរឿង បញ្ជូនទៅតុលាការចាត់ការតាមច្បាប់៕