បុរាណវិទូមួយចំនួនបានអះអាងថា រូបចម្លាក់នៅលើប្រាសាទតាព្រហ្ម (រូបភាពខាងក្រោម) គឺជាសត្វស្តេហ្គូស័រូស (Stegosaurus)។ ពួកគេជឿជាក់ថារូបចម្លាក់នេះ អាចប្រើជាភស្តុតាងមួយបញ្ជាក់ឱ្យដឹងថា ជនជាតិខ្មែរសម័យនោះ ពិតជាបានរស់នៅជាមួយនឹងពពួកសត្វដាយណូស័រ។ បុរាណវិទូបានសន្មតថា អាកាសធាតុនិងព្រៃឈើកាលពីសម័យនោះ បានផ្ដល់ជាជម្រកដ៏ល្អប្រសើរមួយសម្រាប់ការរស់នៅរបស់ពពួកសត្វដាយណូស័រ ហើយវាអាចមានជីវិតរស់នៅរហូតដល់ទៅ២០០ឆ្នាំ ឬ៣០០ឆ្នាំមុនយ៉ាងតិច។

ផ្ទុយមកវិញ បុរាណវិទូមួយចំនួនទៀតយល់ថា រូបចម្លាក់នេះគឺជាសត្វរមាស ឬជាសត្វជ្រូកព្រៃជាមួយនឹងដើមដូងនៅខាងក្រោយ ចំណែកឯអ្នកខ្លះទៀតគិតថា រូបចម្លាក់់នេះត្រូវបានបង្កើតឡើងតាមរយៈការឆ្នៃប្រតិដ្ឋប៉ុណ្ណោះ។

គួរបញ្ជាក់ផងដែរថា ប្រាសាទតាព្រហ្មមានទីតាំងស្ថិតក្នុងតំបន់អង្គរ ខេត្តសៀមរាប ប្រទេសកម្ពុជា សាងសង់ឡើងដោយព្រះបាទជ័យវរ្ម័នទី៧ នៅចុងឆ្នាំ១១០០។ ប្រាសាទនេះត្រូវបានបញ្ចូលទៅក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ នៅក្នុងឆ្នាំ១៩៩២ និងជាប្រាសាទមួយក្នុងចំណោមប្រាសាទដ៏ល្បីល្បាញជាច្រើនទៀតនៅតំបន់អង្គរ។ ចំនួនភ្ញៀវទេសចរណ៍ក៏មានការកើនឡើងផងដែរ បន្ទាប់ពីភាពយន្តរឿងថូមរ៉ៃឌឺ (Tomb Raider) បានប្រើប្រាស់ប្រាសាទនេះជាទីតាំងសម្រាប់ថត។

ចុះមិត្តអ្នកអានទាំងអស់គ្នាវិញ យល់ថា តើរូបចម្លាក់នេះ គឺជាសត្វស្តេហ្គូស័រូស សត្វជ្រូកព្រៃ ឬមួយក៏ជាសត្វផ្សេងទៀតដែលយើងទាំងអស់គ្នាមិនស្គាល់???
…………………………………………..

ដោយ ៖ ទីម សុឃៀង