ខេត្តសៀមរាប៖ ស្ត្រីម្នាក់ ទើបទិញរថយន្តថ្មី បើកបរសាកមើល៍ ចង់ដឹងកម្លាំងរថយន្តវាខ្លាំងប៉ុនណា ស្រាប់តែច្រឡំជាន់ហ្គារ ថាហ្វ្រាំង រថយន្តក៍ស្ទុះទៅបុករ៉ឺម៉កលក់ទឹកអំព្នៅ រួចបន្តបុករបងផ្ទះប្រជាពលរដ្ឋ បង្កឲ្យមានការភ្ញាក់ផ្អើល គាលពីវេលាម៉ោង ១១ និង៥០នាទីព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៩ ស្ថិតម្ដុំខាងកើតវិទ្យាល័យអង្គរ នៅសង្កាត់សាលាកម្រើក ក្រុងសៀមរាប ។

មុនពេលកើតហេតុ ស្ត្រីម្នាក់បានបើកបររថយន្តហាយឡែនឌ័រ ទើបទិញថ្មី ដើម្បីសាកកម្លាំងរថយន្ត ស្រាប់តែច្រឡំជាន់ហ្គារ ថាហ្វ្រាំង រថយន្តក៍ស្ទុះទៅបុករ៉ឺម៉កលក់ទឹកអំព្នៅ រួចបន្តបុករបងផ្ទះប្រជាពលរដ្ឋ បណ្ដាលឲ្យមនុស្សម្នាក់រងរបួស។
ក្រោយពេលកើតហេតុ មន្ត្រីជំនាញចរាចរណ៍ ក៏បានចុះដល់ទីតាំងខាងលើ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕