ហ្វី​លី​ពី​ន ៖ ក្រុមកីឡា​ប៉េតង់​កម្ពុជា ផ្នែក​នារី បាន​យកឈ្នះ​២​ប្រកួត ក្នុង​វិញ្ញាសារ​ជា​ក្រុម ដោយ​យកឈ្នះ ម៉ា​ឡេ​ស៊ី ក្នុង​លទ្ធផល ១៣​ទល់​១០ និង​យកឈ្នះ​ឥណ្ឌូ​ណេ​ស៊ី ក្នុង​លទ្ធផល ១៣​ទល់​០១ ខណៈ​ក្រុមកីឡា​ប៉េតង់​កម្ពុជា​ផ្នែក​បុរស ឈ្នះ​១​ប្រកួត និង​ចាញ់​១​ប្រកួត នៅ​ក្នុង​វគ្គ​ជម្រុះ​ពូ​ល A កាលពី​ថ្ងៃ​ទី​២ ធ្នូ ២០១៩ នៃ​ស៊ី​ហ្គេ​ម​លើក​ទី​៣០ នៅ​ប្រទេស​ហ្វី​លី​ពី​ន ។​

​តាម​រយៈ​លទ្ធផល​នេះ ក្រុមកីឡា​ប៉េតង់​កម្ពុជា​ផ្នែក​នារី ឈរ​ក្នុង​ចំណាត់ថ្នាក់​លេខ​១ (​បណ្តោះអាសន្ន​) ក្នុង​ពូ​ល​A ហើយ​សល់​១​ប្រកួត​ទៀត ត្រូវ​ជួប​ក្រុម​នារី​ម្ចាស់ផ្ទះ​ហ្វី​លី​ពី​ន នៅ​ថ្ងៃ​ទី​០៤ ធ្នូ ស្អែក​នេះ ៕