បរទេស៖ ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៩ នៅម៉ោង៩ និង២០នាទីព្រឹក មាននារីជនជាតិឡាវ បានបង្កើតកូននៅពាក់កណ្ដាលផ្លូវ ស្ថិតនៅលើរថយន្ដToyota Pick Up (តូយ៉ូតា) ស្លាកលេខ៦៤១៤ បន្ទាប់ពីមានការរាយការណ៏ជាបន្ទាន់ទៅកាន់ក្រុមជួយសង្រ្គោះ។

ក្រុមជួយសង្គ្រោះក៏បានមកដល់កន្លែងកើតហេតុ ព្រមទាំងនាំឧបករណ៏វេជ្ជសាស្រ្ដមួយចំនួនសម្រាប់យកទៅសម្រាលកូនទាំងនៅកណ្ដាលផ្លូវ មុនពេលបញ្ជូនទៅសង្គ្រោះបន្ដនៅមន្ទីរពេទ្យក្នុងស្រុកខុងឆៀម ខេត្តឧត្តថានី ភាគខាងជើងប្រទេសថៃ ៕