ហ្វីលីពីន ៖ ព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣០ នៅប្រទេសហ្វីលីពីន រយៈពេល២ថ្ងៃដំបូង ក្រុមកីឡាករកម្ពុជា ដណ្តើមបានមេដាយសរុប១៧ ក្នុងនោះមាន មាស១ ប្រាក់៣ និងសំរឹទ្ធ១៣ ពីព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣០ នៅប្រទេសហ្វីលីពីន។

កីឡាករ យ៉ុង ម៉េងលី ជាម្ចាស់មេដាយមាសដំបូងរបស់កម្ពុជា មួយថ្ងៃបន្ទាប់ពីអត្តពលិកល្បុក្កតោរូបនេះ ដណ្តើមបានមេដាយប្រាក់។
គិតត្រឹមល្ងាចថ្ងៃចន្ទ ទី២ ខែធ្នូ ម្ចាស់ផ្ទះហ្វីលីពីន ឈ្នះមេដាយសរុបដល់ទៅ ៧១ (មាស៣៨ ប្រាក់២០ និងសំរឹទ្ធ១៣) តាមដោយប្រទេសវៀតណាម ប្រទេសម៉ាឡេស៊ី ប្រទេសឥណ្ឌូណេស៊ី និងប្រទេសថៃ។

ប្រទេសសិង្ហបុរី ទើបទទួលបានមេដាយមាស៣ ខណៈប្រទេសកម្ពុជា និងប្រទេសព្រុយណេ ដណ្ដើមបានមេដាយមាស១ ដូចគ្នា។ ប្រទេសមីយ៉ាន់ម៉ា ទើបរកបានប្រាក់៥ និងសំរឹទ្ធ១៤ ។ ប្រទេសឡាវ បានមេដាយសំរឹទ្ធ២ ខណៈប្រទេសទីម័រខាងកើត មិនទាន់ដណ្ដើមបានមេដាយ១នៅឡើយ។

កីឡាករកម្ពុជា ដែលទទួលបានមេដាយ រួមមាន៖

-កីឡាករ យ៉ុង ម៉េងលី មាស១ ប្រាក់១
-កីឡាការិនី ស៊ីវ័ន្ត សូនីតា ប្រាក់១ សំរឹទ្ធ១
-កីឡាការិនី បូ ចន្ធី សំរឹទ្ធ២
-កីឡាការិនី យស់ សញ្ចនា សំរឹទ្ធ២
-កីឡាការិនី ខៀវ ចិន្តារ័ត្ន សំរឹទ្ធ២
-កីឡាករ ឌឹប ង៉ែត សំរឹទ្ធ២
-កីឡាករ មឿន ប៊ុនលី សំរឹទ្ធ២
-កីឡាករ សុខ ឈុន សំរឹទ្ធ២

កីឡាសីប៉ាក់តាក្រ (សីដក់)៖
-ក្រុមបុរស (នុត វិសាល, ហេង រ៉ាវុធ, ហួត សុវុត្ថា) ប្រាក់១៕