ដើម្បីអបអរសាទរឆ្នាំថ្មីឆ្នាំសកល ២០២០ ខាងមុខនេះ ក្រុមហ៊ុនអ៊ិនធឺណិត TODAY Communication បានដាក់ចេញនូវប្រូម៉ូសិនពិសេសសម្រាប់ដំណាច់ឆ្នាំនេះ។

រាល់អតិថិជនទាំងអស់ដែលជាវកញ្ចប់សេវាអ៊ិនធឺណិតសម្រាប់គេហដ្ឋាន TODAY Fiber នឹងទទួលបានការបញ្ចុះតម្លៃពី $216 មកនៅត្រឹម $168 តែប៉ុណ្ណោះ សម្រាប់ប្រើប្រាស់រយៈ ពេល ១ឆ្នាំពេញតែម្តង។ ចំពោះតម្លៃលោកអ្នកមាន ៣ ជម្រើសក្នុងការសម្រេចចិត្ត៖

ជម្រើសទី ១៖ តម្លៃ $45 សម្រាប់រយៈពេល ៣ខែ ជាមួយល្បឿន Facebook, YouTube
និងលេងហ្គេម​រហូតដល់ 30Mbps។
ជម្រើសទី ២៖ តម្លៃ $87 សម្រាប់រយៈពេល ៦ខែ ជាមួយល្បឿន Facebook, YouTube
និងលេងហ្គេម​រហូតដល់ 30Mbps។
ជម្រើសទី ៣៖ តម្លៃ $168 សម្រាប់រយៈពេល ១ឆ្នាំពេញ ជាមួយល្បឿន Facebook, YouTube
និងលេងហ្គេម​រហូតដល់ 30Mbps។

លើសពីនេះអតិថិជន TODAY Fiber នឹងទទួលបានអត្ថប្រយោជន៍ជាច្រើនបន្ថែមទៀតដូចជា៖
– ល្បឿនដោតឡូត និងអាប់ឡូតស្មើគ្នា
– ការប្រើប្រាស់ទិន្នន័យគ្មានដែនកំណត់
– តម្លើងដោយមិនគិតថ្លៃ
– ប្រាក់កក់ត្រឹមតែ ២០ដុល្លារប៉ុណ្ណោះ

បច្ចុប្បន្នក្រុមហ៊ុនអ៊ិនធឺណិត TODAY Communication បាននឹងកំពុងគ្របដណ្តប់បណ្តាញ ចែកចាយរបស់ខ្លួននៅតាមបណ្តាលខេត្តក្រុងនានាដូចជា រាជធានីភ្នំពេញ ខេត្តសៀមរាប ខេត្តបាត់ដំបង ក្រុងព្រះសីហនុ ក្រុងបាវិត ក្រុងតាខ្មៅ និងក្រុងប៉ោយប៉ែត។

សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងមកកាន់ទូរសព្ទលេខ៖ 070215577 ឬតាមរយៈ Facebook Messenger “TODAY ISP” ឬគេហរទំព័រ www.today.com.kh។