រង្វាន់ម៉ូតូZoomerX ២គ្រឿង លុយ៤ពាន់ដុល្លារ និងភេសជ្ជៈប៉ូវកម្លាំងរេដអាន១៤០កេស ត្រូវបាន ប្រគល់ជូនដល់អ្នកឈ្នះរង្វាន់ថ្មីៗ ចំនួន៦នាក់បន្ថែមទៀត។ នៅថ្ងៃចន្ទ ទី០២ ខែធ្នូ ឆ្នាំ២០១៩ នេះ ក្រុមការងារក្រុមហ៊ុនរេដអានបន្តចែករង្វាន់ម៉ូតូZoomerX០២គ្រឿង លុយ១ពាន់ដុល្លារៗ០៤រង្វាន់ ដល់អ្នក ឈ្នះរង្វាន់ចំនួន០៦នាក់ និងភេសជ្ជៈប៉ូវកម្លាំងរេដអានចំនួន១៤០កេស ជាកាដូដល់អ្នកលក់ នៅទីតាំង ផ្សារស្រអែម ខេត្តព្រះវិហារ។

អ្នកញ៉ាំភេសជ្ជៈប៉ូវកម្លាំងរេដអានដែលមានសំណាងឈ្នះរង្វាន់ម៉ូតូZoomerX ទាំងពីរនាក់ពេលនេះមាន ឈ្មោះ មាន ផលទីន អាយុ២៣ឆ្នាំ រស់នៅក្នុងខេត្តឧត្តរមានជ័យ និង ឈ្មោះ ហន ហុន អាយុ៣៦ឆ្នាំ ជាអ្នកខេត្តសៀមរាប មកធ្វើការនៅឧត្តរមានជ័យ។ អ្នកលក់រេដអានឱ្យអ្នកឈ្នះរង្វាន់ម៉ូតូទាំងពីរនាក់ ក៏ទទួលបានកាដូ ភេសជ្ជៈប៉ូវកម្លាំងរេដអានម្នាក់ៗ ចំនួន៥០កេសដែរ គឺ បងស្រី សោម ថា និង ប្អូនស្រី ឆាយ ចាន់ណាត។

ចំណែកអ្នកញ៉ាំភេសជ្ជៈប៉ូវកម្លាំងស្រមោចក្រហមរេដអានដែលមានសំណាងឈ្នះរង្វាន់ជាលុយ១ពាន់ដុល្លាៗ នៅថ្ងៃនេះ មានចំនួន០៤នាក់ គឺ៖
១. ឈ្មោះ រ៉ាន ផល នៅខេត្តឧត្តរមានជ័យ។
២. ឈ្មោះ មុឹក ម៉េត នៅខេត្តឧត្តរមានជ័យ។
៣.ឈ្មោះ ប៉ែន រី នៅខេត្តឧត្តរមានជ័យ។
៤.ឈ្មោះ តេន សុខឃី នៅខេត្តឧត្តរមានជ័យ។

ចំពោះអ្នកលក់រេដអានដែលមានអ្នកញ៉ាំត្រូវរង្វាន់១០០០ដុល្លារៗ ក៏ទទួលបានកាដូរេដអានម្នាក់ៗ ចំនួន ១០កេស ផងដែរ។
តំណាងក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំងរេដអាន លោក នាង វាសនា បានថ្លែងអបអរដល់អតិថិជនដែលឈ្នះ រង្វាន់ទាំងអស់គ្នា និងបញ្ជាក់ថាញ៉ាំភេសជ្ជៈប៉ូវកម្លាំងរេដអានក្រៅតែពីទទួលបានរសជាតិឈ្ងុយឆ្ងាញ់និងប៉ូវ កម្លាំង ថែមទាំងអាចមានសំណាងឈ្នះរង្វាន់ធំៗជាច្រើនថែមទៀត។ រេដអានបន្តផ្តល់សំណាងដល់អតិថិជន ជារៀងរាល់ថ្ងៃ ពិសេសរង្វាន់ជាលុយ១ពាន់ដុល្លារៗ និង ម៉ូតូZoomerX។