ឆ្នាំថ្មី លាភថ្មី កាដូថ្មី តម្លៃថ្មី ក្រុមហ៊ុនទូរស័ព្ទដៃ OPPO កម្ពុជា បានធ្វើការពញាក់អារម្មណ៍អ្នកគាំទ្រ និងអតិថិជនរបស់ខ្លួន តាមរយៈការប្រកាសផុ្តល់ជូននូវ កាដូនិងរង្វាន់ធំ “ឈ្នះដំណើរកម្សាន្តទៅលេងក្រៅប្រទេស” ដល់អ្នកទិញ ស្មាតហ្វូនស៊េរីថ្មី OPPO Reno2 និង OPPO Reno2 F  ចាប់ពីថ្ងៃទី1 ខែធ្នូ ឆ្នាំ 2019 ដល់ ថ្ងៃទី 29 ខែកុម្ភៈ 2020 ដោយផ្តល់សំណាងដល់អតិថិជន ចំនួន 3នាក់ ក្នុងមួយសប្តាហ៍ សរុប 39នាក់ រហូតដល់ចុង ខែកុម្ភៈ ឆ្នាំ 2020 !!!

“ដើម្បីអបអរសាទរបុណ្យ Christmas ឆ្លងឆ្នាំសកល និងជាពិសេសថ្លែងអំណរអរគុណអតិថិជន ចំពោះការគាំទ្រ រហូតជម្រុញឲ្យ OPPO ឈរលើចំណាត់ថ្នាក់លេខ1នៅកម្ពុជា ទើបក្រុមហ៊ុនយើងខ្ញុំផ្តល់កាដូថ្មីមានកំណត់សម្រាប់ឆ្នាំថ្មី តម្លៃពិសេសថ្មី និងរង្វាន់ធំទៅលេងកោះភូកេតជាច្រើនរង្វាន់” អ្នកតំណាងឲ្យ OPPO បានគូសបញ្ជាក់។

ដើម្បីចូលរួមនិងអាចឈ្នះរង្វាន់ធំទៅលេងកោះភូកេត លោកអ្នកគ្រាន់តែបំពេញតាមលក្ខខណ្ឌងាយៗដូចខាងក្រោម៖

  • ទិញទូរសព្ទ័ OPPO Reno2 និង OPPO Reno2 F បំពេញលេខទូរស័ព្ទលើប័ណ្ណធានា រួចប្រគល់ឲ្យម្ចាស់ហាង ឬបុគ្គលិកលក់ OPPO
  • ទិញទូរសព្ទ័ OPPO Reno2 និង OPPO Reno2 F បំពេញលេខទូរស័ព្ទលើប័ណ្ណធានា រួចប្រគល់ឲ្យម្ចាស់ហាង ឬបុគ្គលិកលក់ OPPO
  • សម្រាប់អ្នកឈ្នះ ក្រុមការងារនឹងធ្វើការទំនាក់ទំនងភ្លាមៗ ក្នុងពេលផ្សាយផ្ទាល់លើហេ្វសប៊ុកផេកផ្លូវការ OPPO ចំនួន 5ដង ប្រសិនបើខកខានមិនបានឆ្លើយតប នឹងត្រូវបានចាត់ទុកជាមោឃៈ

 

រាល់ការជាវស្មាតហ្វូន OPPO Reno2 F តម្លៃថ្មីពិសេសត្រឹមតែ $349 មានឱកាសឈ្នះដំណើរកម្សាន្តទៅលេងភូកេតនិងទទួលបាន បាស Bluetooth, កែវទឹក ក្រវិលទម្រទូរស័ព្ទ, ស៊ីមស្មាតលេខធម្មតា ភ្ជាប់ជាមួយគម្រោង Smart ធំហ្ម៎ង រយៈពេល 24សប្តាហ៍ ។ OPPO Reno2 F ជាស្មាតហ្វូនកូនកាត់ ដែលកើតចេញពីការអាប់ដេតដ៏អស្ចារ្យរវាង OPPO ត្រកូល F និង Reno ស៊េរី ​ឥឡូវនេះ កាន់តែស្រស់ស្អាតប្លែក ឡូយខ្លាំងជាមួយនឹងពណ៌ថ្មីបែប Gradient បៃតងបែកស្វាយ (Nebula Green)។​ OPPO Reno 2F មានកាមេរ៉ាក្រោយ4 ដែលកាមេរ៉ាមេ មានទំហំ 48MP ភ្ជាប់ជាមួយនឹងបច្ចេកវិទ្យា Ultra Night Mode 2.0 ថតរូបច្បាស់គ្រប់ពេលវេលា។ កាមេរ៉ាទី2 មានទំហំ 8MP ថតបានមុំធំទូលាយ (Wide-angle) ដល់119 ដឺក្រេ ថតរូបមនុស្សទូទៅ ឃើញខ្ពស់ស្លីមស្អាត ថតរូបជួបជុំគ្រួសារ រឺការជួបជុំនៅតុអាហារ ដោយពុំចាំបាច់ឈឺក្បាលដើរថយក្រោយ។ មិនតែប៉ុណ្ណោះកាមេរ៉ាទី3  និងទី4 មានទំហំ 2MPដូចគ្នា អាចថតរូបបែបសខ្មៅ និង ថតរូបបែបភាពយន្ត ស្អាតគ្រប់ប្លង់។ ចំណែកឯកាមេរ៉ាមុខវិញបង្កប់ខ្លួនចំកណ្តាលមានទំហំ 16MP ភ្ជាប់មកជាមួយនូវបច្ចេកវិទ្យា Beauty Mode និង Panoramic Light Effect ថតរូប Selfie ស្អាតកប់សារី។​

ចំណែកឯអតិថិជនដែលជ្រើសរើសយក OPPO Reno2 តម្លៃ $599 ឥឡូវនេះ មានឱកាសឈ្នះដំណើរកម្សាន្តទៅលេងភូកេតដូចជា Reno2F ដែរ ប៉ុន្តែមានបន្ថែមកាដូពិសេសដូចជា បាស Bluetooth ធំដ៏ស្រស់ស្អាត និង ស៊ីមស្មាតលេខធម្មតា ភ្ជាប់ជាមួយគម្រោង Smart ធំហ្ម៎ងរយៈពេល 24សប្តាហ៍។ OPPO Reno2 ជាកំពូលស្មាតហ្វូន បំពាក់មកនូវការរចនា បែបកាលីបជាងមុន ជាមួយនឹងផ្ទៃម៉ាស៊ីនរាបស្មើ មានអេក្រង់ AMOLED លាតពេញទំហំ 6.5” ​​ ភ្ជាប់ជាមួយនឹងកញ្ចក់ E3​​ការពារចំណាំងពន្លឺ និង បច្ចេកវិទ្យាការពារភ្នែក។ OPPO Reno 2 មានកាមេរ៉ាក្រោយ 4គ្រាប់ កាមេរ៉ាមេ 48MP ភ្ជាប់បច្ចេកវិទ្យាទប់លំនឹងមួយគូទាំង Hardware និង Software (OIS + EIS) អាចថតវីដេអូ រំញ័រស្ទើរស្មើ “០” ថតរូបច្បាស់ល្អស្អាត នៅពេលយប់ ឬទីងងឹត។ កាមេរ៉ាទី2 ទំហំ 8MP ថតរូបជិតបែបម៉ាក្រូ និង ថតរូបបែបទូលាយបានច្បាស់ល្អមិនចាំបាច់ដើរថយក្រោយ ចំណែកកាមេរ៉ាទី៣ ទំហំ 13MP ថតរូបឆ្ងាយបានច្បាស់ស្អាតល្អជាមួយនឹងកម្រិត 5x Hybrid Zoom | 20x Digital Zoom និងកាមេរ៉ាទី4 ថតរូបបែបសខ្មៅទំហំ 2MP។ ជាពិសេស លោកអ្នកអាចរីករាយជាមួយនឹងមុខងារថតវីដេអូព្រាលនៅផ្ទៃខាងក្រោយ ទាំងកាមេរ៉ាមុខក្រោយ ឬ ហៅថា Video Bokeh និងមានបំពាក់កម្មវិធី Video Edit ដែលមានស្រាប់ហៅថា So Loop  ។

អាស្រ័យហេតុនេះ មិនថាឡើងស៊េរីទូរស័ព្ទកាមេរ៉ា4 OPPO Reno2F រឺក៏ OPPO Reno2 លោកអ្នកនឹងទទួលបានស្មាតហ្វូនឆ្លាតវៃគុណភាពល្អ, ពណ៌ត្រូវចិត្ត, កាដូពិសេសមានកំណត់សម្រាប់ឆ្នាំថ្មី និង មានឱកាសឈ្នះរង្វាន់ធំទៅលេងភូកេតថែមទៀត។ ប្រញាប់ឡើងការផ្តល់ជូននេះមានកំណត់!