បរទេស៖​ ថ្មីៗនេះគេហទំព័រMirror បានចុះផ្សាយរឿងរ៉ាវដ៏គួរឲ្យអស់សំណើចក៏ថាបាន នៅតាមបណ្ដោយផ្លូវ ពេលដែលរថយន្ដដឹកទំនិញបានដឹកជ្រូកមួយក្បាល​​ តែអ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះគឺការចងជ្រូកតែម្ដង។

ចំពោះហេតុការណ៏ខាងលើនេះបានកើតឡើងនៅតាមផ្លូវមួយកន្លែងក្នុងខេត្តអានហ៊ុយ ភាគខាងកើតប្រទេសចិន។​​ តាមការជាក់ស្ដែងនៅពេលដែលយើងបានមើលវីដេអូឃ្លីបនេះ ជ្រូកត្រូវបានគេដាក់នៅលើឈើមួយដើមលើរថយន្ដដឹកទំនិញ ព្រមទាំងចងខ្សែពណ៌ក្រហម មើលទៅប្រៀបដូចជាខោក្នុងរបស់នារីៗ។

តាមការរៀបរាប់ពីបុរសបើកបររថយន្ដនោះថា”ជ្រូកនេះសំរាប់រៀបចំពិធីមង្គលការកូនប្រុសគាត់ ដោយសារតែម្ដាយខាងកូនក្រមុំសុំជ្រូកមួយក្បាលជាចំណងដៃពិសេសរបស់កូនប្រសារ ចំពោះសត្វជ្រូកនេះខ្ញុំបានអារក. នឹងចងដាក់នៅលើរថយន្ដយ៉ាងប្រុងប្រយ័ត្នហើយ ខាងកូនប្រសារឲ្យគាត់ចងជ្រូកឲ្យខ្ពស់ដើម្បីយកហុងស៊ុយ ព្រមទាំងលើកសម្រស់ជ្រូកផងដែរ។

នាយកដ្ឋានប៉ូលីសក្រុងប៉េកាំងបានព្រមានអ្នកបើកបររថយន្តដឹកទំនិញនោះ ពីការរំលោភលើបទបញ្ជាសុវត្ថិភាពចរាចរណ៍ ដោយសារតែផលិតផលដែលដាក់នៅលើឡានដឹកទំនិញលើសពីដែនកំណត់កម្ពស់ ២ម៉ែត្រពីផ្ទៃផ្លូវ ៕

សូមប្រិយមិត្តអញ្ជើញទស្សនាវីដេអូនៅខាងក្រោម៖

ตะลึงทั้งถนน หมูคาด “จีสตริง” มัดติดหลังคากระบะ

ตะลึงทั้งถนน หมูคาด “จีสตริง” มัดติดหลังคากระบะ

Posted by Explorer on Monday, 2 December 2019