ដំណាំប្រភេទនេះត្រូវបានគេដាំដុះជាយូរយាណាស់មកហើយ និងត្រូវបានអ្នកប្រើសម្រាប់បរិភោគជាដើមស្រស់ និងបរិភោគមើមទុំ ជាគ្រឿងទេស។វាមានដើមរលាង ជាស្រទាប់ដែលគេហៅថា ស្រទាប់នៃទងស្លឹក ស្លឹកពណ៍បែតងចាស់ ហើយសំប៉ែត ពូជខ្លះស្លឹកមូល ខ្លះទៀតស្លឹកសំប៉ែតធំហើយវែង គេចូលចិត្តបរិភោគដើមស្រស់ដែលគេហៅថា ខ្ទឹមស្រឹង ឬគល់ខ្ទឹម។

ទទួលបានព័ត៌មានថ្មីៗទាន់ហេតុការណ៍រាល់ថ្ងៃ សូមចូលទៅកាន់ Channel Telegram KBN News

ក្នុងថ្ងៃនេះដែលក្រុមការងារពួកយើង នឹងណែនាំពីវិធីសាស្រ្ដដាំខ្ទឹមសងាយៗ ហើយឆាប់ទទួលបានផលទៀត។

+វិធីដាំ៖

–ជ្រោយ​ដី​អោយបាន​ម៉ត់​
–ដាក់​ជី​កំ​ប៉ុ​ស្ត​លាយ​ជាមួយ​ដី
–ដាំ​គម្លាត​ពីគ្នា​គុម្ព​មួយ​ទៅ​គុម្ព​មួយ​ពី ៤ ទៅ ៨ សង់ទីម៉ែត្រ និង​ជំរៅ ២ ទៅ ៣ សង់ទីម៉ែត្រ

–ដើម្បី​កុំអោយ​ពិបាក​ក្នុងការ​វាស់​ច្រើនសារ យើង​អាច​ប្រើប្រាស់​កំណាត់ឈើ​ភ្ជាប់​គ្នា ដោយ​បង្កើត ជា​ឧបករណ៍​រង្វាស់​មួយ​ស្របតាម​ខ្នាត​
–ជ្រើស​រើសយក​មើម​ខ្ទឹមស​ដែលមាន​គុណភាព​ល្អ ធំ មិន​ខូច ឬ​សត្វ​ស៊ី

–ដាំ​ដោយ​ដាក់​ក្បាល​ខ្ទឹម​ចុះក្រោម និង​កន្ទុយ​របស់​វា​ឡើងលើ បន្ទាប់មក​កប់​ដី​ពីលើ​
–យក​ចំបើង​គ្របពីលើ ដើម្បី​កាត់​បន្ថយកំដៅ និង​រក្សា​សំណើម​ក្នុង​ដី
–ស្រោច​ទឹក បន្ថែម​ជី និង​រក្សា​ការថែទាំ​

–ខ្ទឹមស​អាច​ប្រមូល​ផល​បាន ចន្លោះ​ពី ១ ទៅ ២​ខែ ឬ​នៅពេលដែល​ដើម​ខ្ទឹម​មាន​ស្លឹក​ចាប់ពី ៥ ទៅ ៦ ស្លឹក ៕