ភ្នំពេញថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៩៖ នៅដំណាច់ឆ្នាំនេះចាប់ពីថ្ងៃទី ០១ ដល់ថ្ងៃទី ៣១ ធ្នូ ឆ្នាំ ២០១៩ ក្រុមហ៊ុន សាមសុង មានកម្មវិធីថែមជូនកប់អស់ស្ទះ…! ដោយសារតែមានការគាំទ្រកាន់តែច្រើនឡើង និងមានការសំណូមពរពីសំណាក់អតិថិជនទូទាំងព្រះរាជាណាចក្រកម្ពុជា ក្រុមហ៊ុន សាមសុង ពេលនេះ បានបន្តនូវកម្មវិធីប្រូម៉ូសិនយ៉ាងពិសេសទិញថែម…ទិញថែម ថែមជូនម៉ាពេញចិត្តតែម្តង!!

រួសរាន់ឡើង…ឱ្យទាន់នូវកម្មវិធីប្រូម៉ូសិន! ងាយៗ អតិថិជនទាំងអស់នឹងទទួលបានការថែមជូនកាដូដ៏ពិសេសមិនធ្លាប់មានភ្លាមៗតែម្តងសម្រាប់រាល់ការជាវនូវស្មាតហ្វូនស៊េរី A ដែលទំនើប ទាន់សម័យ និងលក់ដាច់ខ្លាំងបំផុតសម្រាប់ឆ្នាំនេះដូចខាងក្រោម៖

* ទិញ Samsung Galaxy A50s + ថែមជូន Speaker JBL Clip3 ដ៏ស្រស់ស្អាត ១ ភ្លាម!

* ទិញ Samsung Galaxy A30s + ថែមជូន Speaker JBL Go2 ដ៏ស្រស់ស្អាត ១ ភ្លាម!

* ទិញ Samsung Galaxy A50 + ថែមជូន Power Bank ១ ដ៏ស្រស់ស្អាត និងមានគុណភាពល្អភ្លាមៗតែម្តង…!!

ទិញភ្លាម…ថែមជូនភ្លែតតែម្តង! គួររំឭកម្តងទៀតផងដែរថារាល់ម៉ូឌែលស្មាតហ្វូនដែលក្រុមហ៊ុន សាមសុង ដាក់លក់ជូនក្នុងប្រូម៉ូសិននេះគឺសុទ្ធសឹងតែជាស្មាតហ្វូនដែលលក់ដាច់បំផុត និងមានការគាំទ្រច្រើនលើសលប់ប្រចាំឆ្នាំ! កុំបង្អង់យូរ…ព្រោះឱកាសនៃកម្មវិធីទិញថែមនេះមានរយៈពេលតែ ១ ខែប៉ុណ្ណោះ! អ៊ីចឹងដើម្បីជូនអំណោយដល់ខ្លួនឯង ក្រុមគ្រួសារ ឬមនុស្សជាទីស្រឡាញ់សម្រាប់ឆ្នាំថ្មី ប្រញាប់ទិញឥឡូវនេះភ្លាមទៅ!!!

* សូមបញ្ជាក់ថាកម្មវិធីប្រូម៉ូសិនថែមជូនយ៉ាងពិសេសនេះគឺសម្រាប់តែការជាវ Galaxy A50, Galaxy A50s, និង Galaxy A30s ដែលមានការធានាត្រឹមត្រូវតែប៉ុណ្ណោះ!

សម្រាប់ព័ត៌មានបន្ថែមសូមអញ្ជើញទាក់ទង ឬមកដោយផ្ទាល់នៅតាមហាងចែកចាយផលិតផលទំនើប សាមសុង ទាំងអស់ដែលជិតលោកអ្នកបំផុត ឬទំនាក់ទំនងទៅកាន់ទូរស័ព្ទ៖ 1800 203 232 !!

* លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត!