រាជធានីភ្នំពេញ៖ កាលពីម្សិលមិញនេះ លោកប៉ែន ចំរុង បានដឹកដៃគូស្នេហ៍ចូលរោងការ ខណៈដែលកញ្ញាកែវ សីហា ក៏បានចូលរោងការជាមួយគូស្នេហ៍ផងដែរ។ ហើយនៅថ្ងៃនេះក៏មានតារាចម្រៀងស្រីល្បីឈ្មោះម្នាក់ទៀតគឺកញ្ញាសួស វីហ្សា​ បានសម្រេចចិត្តដឹកដៃលោកថម មី ចូលរោងការ​ នឹងគេដែរ។

ដោយឡែកនាងសុខ សុម៉ាវត្តី ក៏លេចលឺដំណឹងថានាងក៏ជិតចូលរោងការជាមួយ នឹងគូស្នេហ៍គឺលោកលី វ៉ាហេទ ដែរ។ សុខ សុម៉ាវត្តី បានបង្ហោះរូបភាពPree-wedding ជាមួយនឹងគូស្នេហ៏កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ ដោយភ្ជាប់ជាមួយនឹងខ្លឹមសារថា “ទាយមើលថាមានអី Surprise”។ តែយ៉ាងណាសុខ សុម៉ាវត្តី នៅមិនទាន់បានបញ្ជាក់កាលបរិច្ឆេទថ្ងៃរៀបមង្គលការរបស់នាងឡើយ ដូចនេះមានតែរង់ចាំមើលទាំងអស់គ្នាទេ ៕

https://1.bp.blogspot.com/-EaGhwOPvUnY/XeDTf3NrnII/AAAAAAAAIJg/2f2yL2NGlPE3hjBlRD83GE3Gi1lvCvFSQCLcBGAsYHQ/s1600/rgsg.JPG