រាជធានីភ្នំពេញ៖ កញ្ញាសួស វីហ្សា បានដឹកដៃលោកថមមី ជាគូស្នេហ៏ចូលរោងការនៅព្រឹកថ្ងៃទី២៩​ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្រោយពីអ្នកទាំងពីរនេះបានបានសាងស្នេហ៍ស្វែងយល់ចិត្តគ្នា អស់រយៈពេលជាច្រើនឆ្នាំកន្លងមក ។

ក្នុងពិធីមង្គលការរបស់កញ្ញាសួស វីហ្សា នៅព្រឹកនេះសង្កេតឃើញថាមានការចូលរួមពីសំណាក់សាច់ញាតិទាំងសងខាង រួមទាំងភ្ញៀវកិត្តិយសយ៉ាងច្រើនកុះករ ដែលញ៉ាំងឲ្យពិធីមង្គលការនេះកាន់តែមានភាពអធិកអធម។

បើងាកមកមើលថ្លៃបណ្ណាការរបស់នាងវិញ គ្រាន់តែដឹងគឺញាក់សាច់ភ្លាមដោយគូស្នេហ៏លោកថម មី បានជូនបណ្ណាការចំនួន៤៤ ៤៤៤ដុល្លារ ដែលថ្លៃបណ្ណាការនេះគឺជាលេខហុងស៊ុយរបស់គូស្នេហ៍ ដែលបង្ហាញឲ្យឃើញពីរភាពជោគជ័យ រកស៊ីមានបាន សុភមង្គល រុងរឿងរបស់ពួកគេ​ ៕