រាជធានីភ្នំពេញ៖ ឪពុករបស់លោក នុត ពុធដារ៉ា អភិបាលខណ្ឌដង្កោ បានទទួលមរណភាព នៅវេលាម៉ោង៤និង០០ទៀបភ្លឺ ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្នុងជន្មាយុ៨៣ឆ្នាំ ដោយរោគាពាធ។


យោងតាមគណនីហ្វេសប៊ុក របស់សាលាខណ្ឌដង្កោ ដែលបានបង្ហោះកាលពី២ម៉ោងមុន មានខ្លឹមសារថា « រដ្ឋបាលខណ្ឌដង្កោ មានសេចក្តីក្រៀមក្រំ សូមគោរពជម្រាបជូន សម្តេច ឯកឧត្ដម លោកជំទាវ លោក លោកស្រី មេត្តាជ្រាបថា៖ ឧបាសក នុត ណារិន បិតាបង្កើត ឯកឧត្ដម នុត ពុធដារ៉ា អភិបាលខណ្ឌដង្កោ បានទទួលមរណភាព នៅវេលាម៉ោង ៤ៈ០០ទៀបភ្លឺ ថ្ងៃសុក្រ ៣កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្នុងជន្មាយុ៨៣ឆ្នាំ ដោយរោគាពាធ។


សពបានតម្កល់ធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា នៅគេហដ្ឋាន ឯកឧត្ដម នុត ពុធដារ៉ា ផ្ទះលេខGE10 បុរីសុភមង្គល ភូមិ៣ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ»៕