សំបក​ក្រូចឃ្វិច គេ​ឃើញ​ដាក់​លក់​ច្រើន នៅ​ទីក្រុង​ដុ​ង​ហ្គួ​ន ខេត្ត​ក្វា​ង​ដុ​ង ភាគ​ខាងត្បូង​ប្រទេស​ចិន នេះ​បើ​តាម​សាររ​ព័ត៌មាន​របស់​ចិន បាន​ចេញផ្សាយ​នៅ​ថ្ងៃ​ទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០១៩ ។​​

សំបក​ក្រូចឃ្វិច ដែល​ភាសា​ចិន គេ​ហៅ​ថា chenpi ត្រូវ​បាន​គេ​ហាល ឲ្យ​ស្ងួត ប្រើ​ជា​គ្រឿង​លំអ​ម្ហូប​ចិន ជា​អាហារ​សម្រន់ និង​ឱសថ​បុរាណ​ផង​ដែរ ដោយ​ទុក​កាន់តែ​យូរ​គុណភាព​កាន់តែ​ខ្ពស់ ។​

​ការ​ប្រើប្រាស់ សំបក​ក្រូចឃ្វិច នៅ​ក្នុង​ឱសថ​បុរាណ​ចិន មាន​ប្រភព​ចេញពី​រាជវង្ស​សុង ដែល​មាន​រយៈពេល ៧០០​ឆ្នាំ​មក​ហើយ ។ សំបក​ក្រូចឃ្វិច មាន​ប្រជាប្រិយភាព​ខ្ពស់ តាម​រយៈ​រាជវង្ស​មិ​ង និង​ឈី​ង ។ លោក​ឈិង យូ​ហ្គី ជា​វេជ្ជបណ្ឌិត​ដ៏​ល្បីល្បាញ​ម្នាក់ (១៦៦៧-១៧៤៦) បាន​អះអាង​ថា សំបក​ក្រូចឃ្វិច ជា​គ្រឿងផ្សំ​មួយ​នៅ​ក្នុង​ឱសថ​បុរាណ​ចិន ។ រហូត​ដល់​មានការ​នាំ​ចេញ​ទៅ​កាន់​បរទេស ដោយ​ឈ្មួញកណ្តាល នៅ​ក្នុង​ខេត្ត​ក្វា​ង​ទុង ។ មុខ​ជំនួញ​នាំ​ចេញ​ឱសថ​បុរាណ​សំបក​ក្រូចឃ្វិច​នេះ បាន​ធ្វើ​អោយ​ប្រជា​កសិករ នៅ​ស៊ី​ន​ហួយ​ក្នុង​ខេត្ត​ក្វា​ង​ទុង មាន​ជីវភាព​ធូរធារ ហើយសំបក​ក្រូចឃ្វិច ក៏​បាន​ពង្រីក​ជាស​ង្វា​ក់​ផលិតកម្ម​កែ​ច្នៃ​ទៅជា​ចំណីអាហារ ។ ទោះ​យ៉ាងណា ជំនួញ​សំបក​ក្រូចឃ្វិច​នេះ មានការ​ធ្លាក់​ចុះចាប់តាំងពី​ឆ្នាំ​១៩៩០ រហូត​ដល់​ចុងឆ្នាំ​២០០២ ។​

យ៉ាងនេះ​ក្តី សម្រាប់​បរទេស​វី​ញ មាន​ដូច​ជា​ប្រទេស​ម៉ា​ឡេ​ស៊ី សិង្ហ​បុរី អូស្ត្រាលី និង​សហរដ្ឋអាមេរិក​ជាដើម កាលពីអំឡុង​ឆ្នាំ​២០១៨​ បាន​ធ្វើការ​ត្រួតពិនិត្យ​យ៉ាង​ហោច​ណាស់ចំនួន២​ដង និង​រក​ឃើញ​ថា សំណាក​សំបក​ក្រូចឃ្វិច​ស្ងួត​ ដែល​ចិន​និយម​យក​ទៅ​ធ្វើ​អាហារ​សម្រន់ និង​ឱសថ​បុរាណ​​នេះ មាន​កម្រិត​ជាតិ​ដែក​ពុល​ដល់​ទៅ​៨​ដង ៕