រាជធានីភ្នំពេញ៖ លោក ប៉ែន ចំរ៉ុង តារាសម្តែង និងជាពិធីករល្បីឈ្មោះ បានដឹកដៃគូស្នេហ៍ កញ្ញា ហ៊ុន ម៉ាណេ ចូលរោងការតាមប្រពៃណី នាព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ដោយមានការចូលរួមអបអរសាទរពីសំណាក់មិត្តរួមអាជីព និងដឹងឮពីសំណាក់ចាស់ទុំទាំងសងខាង។

អ្វីដែលគួរឲ្យចាប់អារម្មណ៏នោះ គឺក្នុងថ្ងៃមង្គលការក្រៅពីទទួលពរជ័យ ពីក្រុមគ្រួសារញាតិមិត្ត អ្នកទាំងពីរក៏បានទទួលចំណងដៃពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចំនួន១ម៉ឺនដុល្លារអាមេរិក។

តាមគណនីហ្វេសប៊ុករបស់លោក តាន់ គឹមសួរ​ បានបង្ហោះរូបភាពដោយភ្ជាប់ជាមួយសារថា៖ “ចូលរួមអបអរសាទរផង ប៉ែន ចំរុង ហ៊ុន ម៉ាណេ ដែលបានទទួលពរទទួលជ័យដោយផ្ទាល់ពីអ្នកមីងធំ មិនត្រឹមតែប៉ុណ្ណោះទទួលបានចំណងដៃជាថវិកាចំនួន១០,០០០ដុល្លារផងដែរ” ៕

https://1.bp.blogspot.com/-v1aOwPaGotU/Xd-VN-YH80I/AAAAAAAAIG4/NCsTP1XQQeI5Hg4qS2Ndhnz_O5oUYXEOACLcBGAsYHQ/s1600/fgdhs.JPG