រាជធានីភ្នំពេញ៖ នារីម្នាក់សង្ស័យប្រើប្រាស់សារធាតុញៀនហួសកម្រិត (បែកថ្នាំ) បានបីកូនរបស់ខ្លួន ទើបកើតបាន៩ថ្ងៃ ទៅជ្រលក់ទឹកទន្ល តែសំណាងល្អ ត្រូវពលរដ្ឋប្រទះឃើញទាន់ពេល នាំគ្នាជួយយកទារករងគ្រោះទៅសង្គ្រោះទាន់ពេល។
ហេតុការណ៍នេះ បង្កឲ្យភ្ញាក់ផ្អើល កាលពីវេលាម៉ោង៦ព្រលប់ ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩ ស្ថិតតាមមាត់ទន្លេក្នុងតំបន់មិនរៀបរយ ភូមិផ្សារតូច សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ ។


នារីជាម្តាយដែលបីកូនទៅជ្រលក់ទឹកទន្លេនេះនេះ មាន ឈ្មោះទូច គឹមសៀងហៃ អាយុ២៤ឆ្នាំ មានទីលំនៅក្រុមទី១៤ ភូមិផ្សារតូច សង្កាត់ទួលង្កែទី១ ខណ្ឌឫស្សីកែវ ។ ចំណែកកូនស្រីរងគ្រោះ មានឈ្មោះ ច័ន្ទ មុន្នីនាថ អាយុ៩ថ្ងៃ ។
ប្រភពព័ត៌ មានឲ្យដឹងថា មុនពេលកើតហេតុនារីខាងលើ បានបីកូនស្រីរបស់ខ្លួន ទើបតែមានអាយុ បាន៩ថ្ងៃ ដើរឡើងលើស្ពានបន្ទះក្តារ ពេលនោះ ស្រាប់តែនាងចាប់ជើងកូនឡើងលើ ជ្រលក់លើកជ្រលក់លើកក្នុងទឹកទន្លេ ថែមទាំងស្រែកគំរាមថា បើអ្នកណាហ៊ានចូលជួយកូននេះ នាងនឹងទម្លាក់ចូលទឹកតែម្តង ពេលនោះប្រជាពលរដ្ឋ បានព្យាមលួងលោមចូលទៅក្បែរនាង និងបានចាប់យកកូនចេញពីនាងរួចយកទៅសង្គ្រោះរួចផុតពីសេចក្តីស្លាប់ និងរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋាន ជួយអន្តរាគមន៍តែម្តង។


ក្រោយកើតហេតុ សមត្ថកិច្ច និងចៅសង្កាត់ បានកោះហៅនារីជាម្តាយនិយាយគ្នា ហើយសម្រេចប្រគល់ទារកនោះ ទៅឲ្យសង្គមកិច្ចខណ្ឌឬស្សីកែវមើលថែជំនួស ចៀសវាងមានគ្រោះថ្នាក់ដល់ក្មេងដោយប្រការណាមួយ៕