ថៃ៖ រថយន្តដឹកពលករខ្មែរទៅបេះផ្លែមៀន មួយគ្រឿងបានបុកគ្នាជាមួយរថយន្តអ្នកធ្វើដំណើរ បណ្ដាលអោយមានពលករខ្មែររងរបួសចំនួន១៥នាក់ ក្នុងនោះមានចំនួន៣នាក់ផងដែរ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅវេលាម៉ោង៩និង៤៥នាទីយប់ ថ្ងៃអាទិត្យទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅត្រង់ចំណុចផ្លូវជាតិវ៉ាងណាមយ៉េន ត្រង់ផ្លូវបំបែកសួនប៉ា ស្ថិតនៅក្នុងស្រុកវ៉ាងណាមយ៉េន ខេត្តស្រះកែវ ប្រទេសថៃ។តែយ៉ាងណា មិនមានការបញ្ជាក់ពីអត្តសញ្ញាណជនរងគ្រោះទាំងនោះទេ៕