ខេត្តព្រះវិហារ៖ កុមារីអាយុ២ឆ្នាំម្នាក់បានធ្លាក់ចូលក្នុងពាងទឹកលង់ស្លាប់ ស្រីជាម្ដាយម្នាក់ទុកកូនតូចអាយុ២ឆ្នាំ នៅខាងក្រៅ ហើយខ្លួនចូលទៅក្នុងបន្ទប់ទឹកបាត់មួយសន្ទុះ លុះចេញមកវិញ ស្រាប់តែឃើញកូនលង់ទឹកនៅក្នុងពាងទឹកក្បែរបន្ទប់ទឹកនោះបាត់ទៅហើយ ។ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី២៤ ខែវិច្ឆិកាឆ្នាំ២០១៩ នៅភូមិមរតកតេជោ ឃុំកន្ទួត ស្រុកជាំក្សាន្ត ។


ក្មេងស្រីរងគ្រោះ ឈ្មោះមួន ស្រីលីន ភេទស្រី អាយុ២ឆ្នាំ ។ ចំណែកស្រ្តីជាម្ដាយឈ្មោះនៅ ស្រស់ អាយុ៣៨ឆ្នាំ មុខរបរជាកសិករ និងឪពុកឈ្មោះ សួនជូរ អាយុ៤០ មុខរបជាកសិករ។
នៅមុនពេលកើតហេតុ ម្តាយក្មេងស្រីរងគ្រោះ បានចូលបន្ទប់ទឹកហើយទុកក្មេងស្រីនៅខាងក្រៅ ក្រោយពីម្តាយចេញពីបន្ទប់ទឹកវិញ ក៏បានបាត់ក្មេងស្រីក៏ផ្អើលឆោឡោដល់អ្នកជិតខាងទាំងព្រឹក។ ក្រោយមកក៏បានរកឃើញកូនស្រីរបស់ខ្លួននៅក្នុងពាងទឹកក្បែរផ្ទះតែអ្វីៗបានហួសពេលហើយដោយក្មេងស្រីបានស្លាប់នៅក្នុងពាងទឹកនោះ។


ក្រោយពេលកើតហេតុ សមត្ថកិច្ចចុះទៅពិនិត្យ និងធ្វើកោសល្យវិច័យលើសាកសពបានសន្និដ្ឋានថា កុមារីរងគ្រោះពិតជាបានស្លាប់ដោយសារករណីលង់ទឹកពាងពិតប្រាកដមែន៕