កំពង់ចាម៖ លោក សុខ សប្បាយ បច្ចុប្បន្នជាអ្នកបញ្ចូលបទចម្រៀងនៅផ្សារព្រៃទទឹង ស្រុកព្រៃឈរ ខេត្តកំពង់ចាម ប្រហែលមិនមែនជាមនុស្សតែម្នាក់ទេ ដែលធ្លាប់និយាយលេងសើចជាមួយមិត្តភ័ក្តិអំពីសំណាងដោយចៃដន្យថា ប្រសិនបើមានគេជ្រុះលុយ១ម៉ឺនដុល្លារ​ មិនដឹងល្អយ៉ាងណាទេ ប៉ុន្តែ​នៅថ្ងៃទី​១៧ វិច្ឆិកានេះ ក្តីស្រមើស្រមៃ​របស់គាត់បានលេចរូបរាងយ៉ាងពិតប្រាកដ​ ដោយ​ឈ្នះរង្វាន់៤០លានរៀលពីភេសជ្ជៈប៉ូវកម្លាំងវើក WURKZ។

កំលោះ​រូបនេះបានឱ្យដឹងថា​៖ «ត្រឹមមួយកំប៉ុង ខ្ញុំអាចកែប្រែវាសនាខ្ញុំបាន។ ទឹកប្រាក់នេះខ្ញុំនឹងយកទៅបើកមុខរបរជួសជុល និង​លក់គ្រឿងបន្លាស់ទូរសព្ទ គ្រាន់បានប្រាក់ចំណេញសន្សំរៀបការឱ្យបានឆាប់ៗនេះ ជាមួយអ្នកដែលយើងលួចស្រលាញ់ (Crush) មកច្រើនឆ្នាំហើយ»៕