លោកពូភាព លៃ​ ជាកសិករគំរូម្នាក់ រស់នៅភូមិអំពិល​ ឃុំសំរោងយា ស្រុកពួក ខេត្តសៀមរាប។ ក្រោយពីបានទទួលការបណ្តុះបណ្តាល គាត់បានរៀបចំសាងសង់ឡជីវឧស្ម័ននៅផ្ទះ បន្ទាប់មកគាត់បានសាកល្បងប្រើប្រាស់កាកសំណល់ឡជីវឧស្ម័នដើម្បីដាក់ដំណាំ។ ជាលទ្ធផល គឺគាត់សង្កេតឃើញថា នៅលើដី៩ម៉ែត្រការ៉េអាចទទួលផលបាន៨០គីឡូក្រាម ហើយអាចរកប្រាក់ចំនេញបាន៥៨.៥០០រៀល​ ក្នុងរយៈពេល២៥ថ្ងៃ ពីការលក់ត្រកួននិងមិនគិតពីការហូបនៅក្នុងគ្រួសារទេ។ ចំពោះបចេ្ចកទេសក្នុងការដាំដុះនេះមានដូចខាងក្រោម៖

/. ការរៀបចំគ្រាប់ពូជត្រកួនដាំ

ដំបូងគាត់បានយកគ្រាប់ត្រកួនទៅត្រាំទឹកក្តៅអ៊ុនៗរយៈពេល​២០នាទី បន្ទាប់មកទើបស្រង់យកទៅខ្ចប់ទុកក្នុងក្រណាត់ផ្អាប់ទុក ១យប់ដើម្បីឲ្យគ្រាប់ដុះពន្លក។

/. ការរៀបចំដីដាំ និងការដាំ

ដីសម្រាប់ដាំមានប្រវែងទទឹង ០,៧ម៉ែត្រ និងបណ្តោយ ១៣ម៉ែត្រក្នុង ១រងហើយ រងត្រកួនដែលគាត់បានដាំមានចំនួន៤រង។ នៅលើរងគាត់បានដាក់ជីលាមកគោ លាយជាមួយផេះ ដើម្បីទ្រាប់បាតពីក្រោម ទុករយៈពេល២ថ្ងៃ។ មុននឹងដាំគាត់បានស្រោចទឹកនៅលើដីឲ្យសើមសិន ទើបយកគ្រាប់ទៅដាក់ដាំដែលមានគំលាតពីគ្នា ៦សង្ទីម៉ែត្រ ពីដើមមួយទៅមួយ។

https://1.bp.blogspot.com/-SiaDxQq2hVM/XdeogJxtN8I/AAAAAAAAH4g/8lu8jZ1Agv0wUXuu5MBGgscqhom0L5_OACLcBGAsYHQ/s1600/%25E1%259E%25B9%25E1%259E%258A%25E1%259E%259F%25E1%259E%25B6.JPG /. ការថែទាំ

ក្រោយពីដាំបានរយៈពេល១៥ថ្ងៃ គាត់បានធ្វើការដកស្មៅ និងស្រោចទឹកឡជីវឧស្ម័ន ដោយស្រោចក្នុងរយៈពេល៣ថ្ងៃម្តង។

/. ការប្រមូលផល

គាត់អាចប្រមូលផលត្រកួនបាននៅអាយុ២៥ថ្ងៃ។ ក្នុងមួយវដ្តនៃការដាំដុះដំណាំត្រកួន គាត់បានចំណាយប្រាក់អស់ ២៩.៥០០រៀល​ទៅលើការទិញប្រេងភ្ជួរដី ពូជ ជួលកម្មករលើករង។ ដោយទូទាត់ជាមួយការចំណាយគាត់ទទួលបានប្រាក់ចំណូលមកវិញជាសរុបប្រមាណ ៥៨.៥០០រៀល។

/. ចំណាប់អារម្មណ៍

ក្រោយពីបានប្រើប្រាស់ជីឡជីវឧស្ម័នលើដំណាំត្រកួនមក អ្នកមីងមានប្រសាសន៍ថា ជីនេះធ្វើឲ្យត្រកួនដុះលូតសាស់ល្អ មានទំងន់ធ្ងន់ ថ្លោស ដើមខ្ចី។ អ្នកមីងក៏បានធ្វើការផ្សព្វផ្សាយបន្តដល់កសិករផ្សេងទៀតពីអត្ថប្រយោជន៍នៃការប្រើប្រាស់ទឹកឡជីវឧស្ម័ន ដើម្បីជំរុញឲ្យទិន្នផលកើនឡើង៕