ខេត្តតាកែវ ៖ ជនសង្ស័យដែលធ្វើសកម្មភាពចូលគាស់ទូដែករោងចក្រ “យូរហ្វីថេ” បានប្រាក់ជាង២ម៉ឺនដុល្លារ កាលពីថ្ងៃម្សិលមិញនោះ ត្រូវសមត្ថកិច្ចចាប់បានហើយ កាលពីព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នំា២០១៩នេះ ។
ជនសង្ស័យឈ្មោះ ឡាយ សុខរីម ភេទប្រុស អាយុ២២ឆ្នាំ មានទីលំនៅភូមិទួលល្ហុង ឃុំតាំងដូង ស្រុកបាទី ។


កាលពីព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នំា២០១៩ មានករណីចោរចូលគាស់ទូរដែករោងចក្រ យកបានលុយជាង២ម៉ឺនដុល្លារ រួចគេចខ្លួនដោយសុវត្ថិភាព។ ប៉ុន្តែ មួយថ្ងៃក្រោយមក ត្រូវសមត្ថកិច្ចស្រាវជ្រាវចាប់ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមច្បាប់ ៕