អបអរសាទរ វីរ​កីឡាការិនី កែ ឡេ​ង ក្លាយជា​ម្ចាស់​ជើងឯក​ពិភពលោក លើក​ទី​៤ ក្រោយ​ប្រកួត​ប៉េតង់​យកឈ្នះ​កីឡាការិនី​ឡាវ Bivilak Thepphakan ក្នុង​លទ្ធផល ៣៦-២២ ក្នុង​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ លើ​វិញ្ញាសា​វាយ​យក​ពិន្ទុ (Shooting) ក្នុង​ព្រឹត្តិការណ៍​ប្រកួត​កីឡា​ប៉េតង់​ជ្រើសរើស​ពិភពលោក ប្រចាំឆ្នាំ​២០១៩ ដែល​រៀបចំ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​ក ។​

​នេះ​គឺជា​ប្រវត្តិសាស្ដ្រ​ថ្មី​មួយទៀត​ហើយ ដែល​អ្នកស្រី កែ ឡេ​ង ខណៈ​មិន​ទាន់​មាន​កីឡាការិនី​ប្រទេស​ណាមួយ អាច​ធ្វើ​បាន​ដូច​អ្នកស្រី​ឡើយ ៕