សណ្តែកសៀងជាដំណាំ ដែលអាចលូតលាស់បានស្ទើរគ្រប់រដូវនៅក្នុងតំបន់ដែលមានអាកាសធាតុក្តៅ វាជាដំណាំមិនប្រកាន់រដូវ ។ ជាដំណាំដែលត្រូវការពន្លឺ និងសីតុណ្ហភាពសមស្របចន្លោះ ២២ ទៅ ៣០ អង្សាសេ។ ហើយត្រូវការទឹកចាំបាច់ ចាប់ពីពេលចេញផ្ការហូតដល់ផ្លែ ហើយលូតលាស់ល្អលើដីល្បាយខ្សាច់។

ក​/. ជ្រើសរើសទីកន្លែងដាំ

-ការដាំនៅរដូវប្រាំង. ត្រូវជ្រើសរើសទីកន្លែងនៅជិតប្រភពទឹក និងទីវាលគ្មានម្លប់

-ការដាំនៅរដូវវស្សា. ត្រូវជ្រើសរើសទីកន្លែងដែលមានដីខ្ពស់ មិនលិចទឹក ព្រោះសណ្តែកសៀងជាដំណាំមិនធន់និងការលិចទឹកទេ។ គួរដាំនៅដើមខែឧសភា។

/. ការរៀបចំដី និងការដាំ 

ភ្ជួរលើកទី១ ដាស់ដី និងសំអាតស្មៅឲ្យបានស្អាត រួចហាលចោល ១សប្តាហ៍។

ភ្ជួរដីលើកទី២ បន្ទាប់ពីភ្ជួរលើកទី១ ពីរសប្តាហ៌ហើយបាចជីកំប៉ុស្ត ឫលាមកសត្វរួចភ្ជួរលុបជី។

គេអាចដាំសណ្តែកសៀងបានពីររបៀប៖

១. របៀបដាំជាជួរ

– ប្រើខ្សែចងបង្គោលទាញឲ្យត្រង់ ដោយទុកចន្លោះជួរ ៤ ទៅ ៥តឹក និងចន្លោះគុម្ព ៣តឹក

 ដាំពីរគ្រាប់ក្នុងមួយរណ្តៅ ជម្រៅកប់គ្រាប់ ៣ ទៅ ៤ សង្ទីម៉ែត្រ។

២. របៀបដាំលើករង

 លើករងដែលមានទទឹង ១ម៉ែត្រ កំពស់ ២ ទៅ ៣តឹក

 ក្នុងរងដាំពីរជួរ ដោយចន្លោះពីជួរមួយទៅជួរមួយ៥តឹក និងចន្លោះគុម្ព ១,៥ ទៅ ២តឹក ដាក់គ្រាប់ដាំ២គ្រាប់ក្នុងមួយរណ្តៅ។

/. ការថែទាំ    

 សណ្តែកសៀងត្រូវការទឹកជាមធ្យមនៅវគ្គលូតលាស់ដើមស្លឹក វគ្គចេញផ្កា និងដាក់គ្រាប់ (មិនអាចខ្វះបាន)

 ការបញ្ចូលទឹកតាមចន្លោះជួរធ្វើឡើង ១ ទៅ ២លើក ក្នុងមួយសប្តាហ៌ ទៅតាមអាកាសធាតុ

 ជ្រំជ្រោយបំផុសដី ដកស្មៅដើម្បីបំបាត់ជម្រកសត្វល្អិត ជំងឺ និងការប្រកួតប្រជែងដណ្តើមជីជាតិពីដី

 ការជ្រំជ្រោយដីត្រូវជ្រំឲ្យផុសស្រទាប់លើ ហើយកាយប្រមូលដី ពូនគល់សណ្តែកសៀង ក្រោយពីដាំបាន ១៥ ទៅ ២០ថ្ងៃ។

/. ការប្រមូលផល  

ក្រោយពីដាំបានរយៈពេល ៣ ទៅ ៤ខែ (អាស្រ័យតាមពូជ) យើងអាចធ្វើការប្រមូលផលបាន ដោយពិនិត្យទៅលើការប្រែប្រួលដើមស្លឹកដូចខាងក្រោម៖

 ដើម ស្លឹក មានពណ៌លឿងប្រហែល ៩០ភាគរយ

 ស្លឹកផ្នែកខាងក្រោមមានពណ៌លឿង ជ្រុះធ្លាក់បន្តបន្ទាប់


 សំបកផ្លៃរលុង ហើយគ្រាប់ភ្លីណែនរលោង។ ការប្រមូលផលយឺត ធ្វើឲ្យផ្លែរបើកសំបកជ្រុះគ្រាប់ចោល

 ការប្រមូលផលត្រូវប្រើកណ្តៀវ ឬកាំបិតច្រូតកាត់ដើម ដាក់រាយហាលថ្ងៃឲ្យស្ងួតល្អ រួចយកដំបងគោះបំបែកយកគ្រាប់។


ង/. ការរក្សាទុកពូជ

 គ្រាប់សំរាប់ទុកពូជ ត្រូវអុំរែងឲ្យស្អាត ហាលថ្ងៃស្រទន់លើកន្ទេលរយៈពេល ៣ ទៅ ៤ថ្ងៃ រហូតដល់សំណើមក្នុងគ្រាប់ធ្លាក់ចុះនៅសល់ ១៣ ទៅ ១៤ភាគរយ។

 ច្រកទុកដាក់ក្នុងថង់ ឬបាវរក្សាទុកកន្លែងស្ងួតមានខ្យល់ចេញចូលល្អ។​

/. សារៈប្រយោជន៍

សណ្តែកសៀងជាដំណាំដែលសំបូរដោយសារធាតុប្រូតេអ៊ីន (នៅក្នុងគ្រាប់ផ្ទុកទៅដោយ​សារធាតុប្រូតេអ៊ីនពី ៣៥-៤០ភាគរយ)។ សណ្តែកសៀងអាចកែច្នៃធ្វើជាប្រេងសណ្តែក ទឹកស៊ីអ៊ីវ សៀង តៅហ៊ូ។ល។ ដើមនិងស្លឹកខ្ចីៗ អាចប្រើធ្វើជាចំណីសត្វ ឬប្រើធ្វើជា ជីសម្រាប់កែលំអគុណភាពដី​ ៕